កាលពីថ្ងៃចន្ទទី៣ខែមិនាម្សិលមិញអតីតគ្រូបង្វឹកបិសាចក្រហម Man United ដែលត្រូវបានក្លឹបបណ្តេញចេញនោះបានធ្វើការអះអាងដ៏គួរឲ្យភ្ញាក់ផ្អើលមួយអំពីមូលហេតុដែលនឹងនាំឲ្យហង្សក្រហម Liverpool មិនអាចលើកពានអង់គ្លេសបានឡើយនៅរដូវកាលនេះ។
គ្រូបង្វឹកជនជាតិប៉ទុយហ្គាល់រូបនេះគឺជាអ្នកដែលធ្លាប់ដឹកនាំក្លឹបតោខៀវ Chelsea លើកពានអង់គ្លេសដល់ទៅ៣ដងត្រូវបានគេចាត់ទុកថាជាអ្នកមានជំនាញក្នុងដឹកនាំក្លឹបទាំងនៅអង់គ្លេសនិងនៅអ៊ឺរ៉ុបផងនោះត្រូវបានគេសួរសំណួរអំពីវិធីនៃការដឹកនាំរបស់លោក Klopp ថាតើនឹងអាចលើកពានអង់គ្លេសរដូវកាលនេះបានឬយ៉ាងណានោះ។
លោក Mourinho បានធ្វើការបកស្រាយជាច្រើនពាក់ព័ន្ធអំពីសំណួរមួយនេះដោយក្នុងនោះលោកបានលើកឡើងជាពិសេសបញ្ហាដែលនឹងទាញឲ្យក្លឹបរបស់លោកKloppមិនអាចលើកពានអង់គ្លេសបាននោះគឺជាកីឡាករ២រូបរបស់ Liverpool ដូចជា Milner និង Firmino។
លោកបន្តទៀតថាទាំងMilnerនិងFirminoគឺមិនអាចជួយក្លឹបពេញដៃពេញជើងឡើយដោយទំរង់លេងរបស់គេនៅក្នុងតំណែងដែលពួកគេកំពុងគឺមានភាពទន់ខ្សោយខ្លាំងប្រៀបធៀបទៅនឹងកីឡាករដទៃទៀតនៅតាមបណ្តាក្លឹបផ្សេងៗទៀត៕
ប្រែសម្រួល:Lee