វាហាក់ដូចជាមិនយូរអង្វែងនោះទេ សម្រាប់តំណែងគ្រូបង្វឹក Santiago Solari នៅទឹកដី Real Madrid ស្របពេលដែលកំពុងរងការិះគន់យ៉ាងខ្លាំង ក្នុងអាជីពតំណែងបច្ចុប្បន្ន។
៤ប្រកួតចុងក្រោយរបស់ Los Blancos បានចាញ់ ជាពិសេសចាញ់ក្លិប Barcelona ពីលើកជាប់ៗគ្នាតែម្តង ។
បញ្ហានេះដែរ ត្រូវបានបណ្តាញផ្សព្វផ្សាយព្រោងព្រាតចុះផ្សាយថា តំណែងគ្រូបង្វឹកខាងលើ នឹងត្រូវក្លិបដកចេញ ហើយមានគ្រូបង្វឹកចំនួន ៣ រូប សាកសមតំណែងនេះ៖
១.Joachim Low
ឈ្មោះក្រៅរបស់គាត់ ត្រូវបានគេប្រសិទ្ធនាមថា លោកគ្រូកេសហិត ដោយគ្រូសញ្ជាតិអាល្លឺម៉ង់រូបនេះ នឹងក្លាយជាបេក្ខជនល្អ សម្រាប់ Real ដោយមានប្រវត្តិល្អ ក្នុងវិថីបាល់ទាត់ ។

២.Jurgen Klopp
របាយការណ៍ចុងក្រោយមួយបានបញ្ជាក់ថា Real កំពុងដាក់រ៉ាដារបស់ខ្លួនសម្លឹងមើលគ្រូបង្វឹក ហង្សក្រហមនាពេលបច្ចុប្បន្ន ដែលកំពុងធ្វើឲ្យក្លិប លូតលាស់ទៅមុខប្រជែងយ៉ាងខ្លាំងដណ្តើមពាន និងជួយឲ្យក្លិប ឈរនៅពានយូហ្វាឆេមពានលីគ ដោយកំពុងសកម្មក្នុងការប្រកួត ។

៣.Massimiliano Allegri
គ្រូ Juventus នេះក៏ជាបេក្ខភាពដ៏សាកសមផងដែរ ក្រោយពីជួយឲ្យ Old Lady ឈរនៅកំពូលតារាងក្នុងលីក ហើយក៏ក្រុមដែលកំពុងខ្លាំង ក្លាមួយដែរ នៅបានយូហ្វាឆាមពានលីក ខណៈដែលកំពុងលំបាកលំបិនសម្រាប់ជើងទី២ នៃការប្រកួតក៏ដោយនោះ។
ឆ្នាំកន្លងទៅ Perez ក៏បានព្យាយាមយក គ្រូបង្វឹករូបនេះផងដែរ ប៉ុន្តែត្រូវបានសាមីខ្លួន ធ្វើការច្រានចោល ។ បើសិនជា គ្រូខាងលើចាកចេញពី Juventus ជាពិសេសក្នុងលក្ខណ្ឌ ចាញ់ AT ជើងទី២ ធ្លាក់ពីពានយូហ្វាឆាមពានលីក នោះជាឱកាស ម្ចាស់ក្លិបត្រូវត្រងយក មកដឹកនាំ នៅអេស្ប៉ាញ៕
