គ្រូ AT កំពុងប្រឈមការចោទប្រកាន់ពីសកម្មភាពអាស​អាភាសក្រោយឈ្នះ Juventus

0

UEFA បានធ្វើការចោទប្រកាន់ទៅលើគ្រូបង្វឹករបស់ Atletico Madrid លោក Diego Simeone ជាមួយសកម្មភាព​អាសអាភាសមួយ បន្ទាប់ពីក្រុមរបស់គាត់​បានស៊ុតបញ្ចូលទី​ក្រុម Juventus ក្នុងប្រកួតពានរង្វាន់ Champions League នាវគ្គ​១៦ក្រុមចុងក្រោយ ។
បន្ទាប់ពីខ្សែការពារ Jose Maria Gimenez បានស៊ុតបញ្ចូលទីនៅចុងម៉ោងក្នុងការទទួលជ័យជម្នៈ 2-0 លោកក៏បានបង្ហាញសម្មភាព បែរ​ទៅកាន់ ក្រុមអ្នកគាំទ្រ​ជាមួយសកម្មភាព​ក្តោបប្រដាប់ភេទ ។
Simeone បាននិយាយថា កាយវិការនេះ បង្ហាញពីភាពក្លាហ៊ានរបស់គាត់ក្នុងភាពលំបាក​ ក្នុងការសម្រេចចិត្ត ។ ប៉ុន្តែពីរថ្ងៃក្រោយលោក ក៏បានសុំទោស។
UEFA បានលើកឡើងថា រឿងនេះ​កំពុងវិនិច្ឆ័យ ហើយលោក Diego Simeone អាចប្រឈមនឹងមិនឲ្យលេងការប្រកួត ណាមួយនាថ្ងៃអនាគត ។​
សម្រាប់ជើងទី​២ ក្នុងប្រទេស​អ៊ីតាលី នឹង​ត្រូវលេងនៅថ្ងៃទី​១២ ខែមីនា ។
ដោយឡែកលោកគ្រូបង្វឹក Juventus លោក Massimiliano Allegri នឹងការចោទប្រកាន់ផងដែរ ពីសកម្មភាពយឺតយ៉ាវនៅលើទីលាន​៕

ចុចបង្កើតអាខោន​ Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី​១ដុល្លារឡើងទៅ​អាចឈ្នះ ៥ម៉ឺនដុល្លារ៕