ភ្នំពេញ៖ពីអ្នកលក់តែគុជ ចំរ៉ុង ហ្ស៉ានុ បានក្លាយជាតួអង្គសំខាន់នៅក្នុងរឿង «ទារុណកម្មខ្មោច» ដែលដឹកនាំដោយលោក ហ៊ុយ យ៉ាឡេង ខណៈដែលសាមីខ្លួនបានមានជំនឿជឿជាក់ថា នឹងអាចរំពឹងខ្ពស់សម្រាប់ទីផ្សារសិល្បៈរបស់ខ្លួន ។
ក្នុងបទសម្ភាសន៍ជាមួយ OBN Asia នាព្រឹកនេះលោក ចំរ៉ុង ហ្ស៉ានុ តួអង្គសំខាន់នៅក្នុងរឿង ទារុណកម្មខ្មោច នេះបានបញ្ជាក់ថាលោកក៏ជាតួអង្គ សំខាន់ម្នាក់ក្នុងរឿងនេះដែរ ដោយបើកឆាកនៃសាច់រឿង ពាក់ព័ន្ធពរបប ៣ឆ្នាំ ៨ខែ២០ថ្ងៃ របស់ប៉ុលពត ។ លោកថា ក្នុងសាច់រឿង ខ្ញុំត្រូវបាន គេចាប់ យកទៅធ្វើទារុណកម្មឃោរឃៅ រហូតវះពោះជាដើម ដែលបង្ហាញពីភាពឃោរឃៅក្នុងរបបវាលពិឃាត នាសម័យកាលនោះ ។
លោកចំរ៉ុង ហ្ស៉ានុ ថា ក្រោយខ្លួនស្លាប់ចប់សម័យកាលឃោរឃៅនោះ គឺលោក ហ៊ុយ យ៉ាឡេង ត្រូវសម្តែងជាតួអង្គកូនប្រុសរបស់ខ្ញុំនាសម័យទំនើបកម្មបច្ចុប្បន្ន ហើយសាច់រឿងនេះពោរពេញទៅដោយគំនុំ ហើយក៏លាយឡំដោយភាពកំប្លែងសើច ចុកពោះផងដែរ ។
លោកបានបញ្ជាក់ថា ក្រោយរឿងនេះចប់ លោកកំពុងរំពឹងខ្ពស់ដូចគ្នា ថានឹងទទួលបានការគាំទ្រ ពីទស្សនិកជន ហើយក៏នឹងបង្ហាញវត្តមានរឿង បន្តបន្ទាប់ទៀត នាពេលខាងមុខ ខណៈដែលមានរឿងពីរ ទៅបី ក្នុងដៃរួចទៅហើយ ៕














