ហេតុផល​ដែល Philippe Coutinho មិនអាច​ទៅកាន់ទឹកដី Man Utd ក្នុងឆ្នាំ​២០១៩​

0

ក្នុងទីផ្សារដោះដូរនាខែមករា កន្លងទៅថ្មីៗ Philippe Coutinho ត្រូវបានស្ថិតក្នុងទិសដៅ​របស់ក្លិបបិសាចក្រហម ដែលត្រូវការ​ ។ នេះបើតាមសារព័ត៌មាន Guardian ត្រូវការ ។ ប៉ុន្តែការផ្លាស់ប្តូរមិនអាចទៅរួច​ វាកំពុងតែស្ថិតនៅក្នុងពាក្យចចាមអារ៉ាមនៅឡើយ ។
បើតាមស្ថានភាពក្លិប​គឺអាច​ទិញបានលើកីឡាករខាងលើ ប៉ុន្តែមានហេតុជាច្រើន​ ដែលមិនអាច​កើតមាន នឹងប្រឆាំងនូវការលក់ដូរនេះ​។​
មានហេតុផលមួយដែលប្រឆាំងទៅនឹងការផ្លាស់ប្តូរ នោះគឺ​ការផ្លាស់ប្តូរ​ជាមួយទឹកប្រាក់ច្រើនសន្ធឹក ខណៈដែលក្លិប Barcelona បានទិញ អតីតកីឡាករ ហង្សក្រហម ក្នុងតម្លៃ ១៤២ លានផោន បូករួមទាំងសេវាកម្ម ហេតុដូច្នោះ ក្លិបយក្សអេស្ប៉ាញ មិនលក់វិញក្នុងតម្លៃថោកនោះទេ ។​

នៅមានហេតុផលមួយទៀត ក្លិប Man Utd នៅមានកីឡាករសំខាន់ៗ ដូចជា Anthony Martial និង Alexis Sanchez ដែលជា​ទីតាំង លេង​នាពេលបច្ចុប្បន្នរបស់ Philippe Coutinho ។ នាពេលថ្មីៗនេះ Anthony Martial បានចុះហត្ថលេខា​ថ្មីមួយទៀត ជាមួយក្លិប ក្រោយបង្ហាញឱកាសលេង​បានយ៉ាងល្អ ជាមួយក្រុមរបស់ខ្លួនលើកដំបូង ។ ទោះបីជា​ Sanchez មិនបានបង្ហាញខ្លួនលេង យ៉ាងល្អ​ក្តី ប៉ុន្តែលោក Solskjaer នៅតែចង់រក្សា​ទុកកីឡាករ​សញ្ជាតិឈីលីនេះ ជាជាងចង់បាន Coutinho នៅពេលនេះ​។
អ្វីដែលកាន់តែលើសពីនេះទៅទៀត អាយុឆ្នាំនៃការលេងរបស់ Coutinho ទើបតែបានរយៈពេល​១ឆ្នាំ ហើយក្លិបជើងខ្លាំងនៅ La Liga នឹង​មិនចង់លក់គាត់នៅពេលនេះ​នោះទេ ដោយរងចាំ​ឲ្យបានថ្លៃជាងនេះ។

បង្កើតគណនី Win2888 ដោយមានការលេងភ្នាល់បាល់យ៉ាងច្រើន លេងចាប់ពី​១ដុល្លារឡើងទៅ​អាចឈ្នះ ៥ម៉ឺនដុល្លារ៕