កីឡាករខ្សែបម្រើប្រយុទ្ធវេលដែលទើបតែចុះកុងត្រាទទួលបានប្រាក់កម្រៃរហូតទៅដល់៤០ម៉ឺនផោនក្នុងមួយសប្តាហ៍ពីសំណាក់ក្លឹបយក្សអ៊ីតាលីJuventusនោះបានក្លាយទៅជាកីឡាករដែលរកចំណូលបានខ្លាំងជាងគេលេខរៀងទី៨នៅលើលោកនាពេលបច្ចុប្បន្ន។
កីឡាកររូបនេះបានសម្រេចចិត្តចាកចេញពីក្លឹបកាំភ្លើងធំArsenalទាំងគ្មានតម្លៃខ្លួនជាមួយនឹងកុងត្រារយៈពេលវែងនៅទីនេះរហូតដល់៤ឆ្នាំ។ក្រោយបានផ្លាស់មកលេងជាមួយនឹងJuventusហើយបានបញ្ជាក់ថាតាមពិតគេបានទាត់ចោលសំណើរពីសំណាក់ក្លឹបយក្សដល់ទៅ២របស់អេស្បាញគឺReal MadridនិងBarcelonaនៅមុនការJuventus។
កីឡាករវេលវ័យ២៨ឆ្នាំរូបនេះបានទទួលត្រឹមតំណែងជាកីឡាករបម្រុងប៉ុណ្ណោះពេលកំពុងលេងជាមួយនឹងក្លឹបកាំភ្លើងធំក្រោមការដឹកនាំរបស់លោកUnai Emeryដែលជាហេតុធ្វើឲ្យក្លឹបមិនបានសម្រេចចិត្តក្នុងការបន្តកុងត្រាដល់កីឡាកររូបនេះឡើយ៕
ប្រែសម្រួល:Lee