ភ្នំពេញ៖ លោកតាផ្លុងមឿក ដែលជាអ្នកអ្នកសិល្បៈចាស់វស្សាផ្នែកអាយ៉ៃ បានលាចាកលោកនេះ នាថ្ងៃម្សិលមិញ ចំថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០១៩ តែម្តង ។
លោកតាផ្លុង មឿក បានដេកលើកន្ទ្រេលក្នុងស្ថានភាពភ្លេចភ្លាំង ដោយស្បែកដណ្តប់ឆ្អឹង រយៈពេល ៣ ទៅ ៤ឆ្នាំហើយ ហើយក៏បានស្លាប់ ចោលកូនចៅ ។ ប្រភពបានបញ្ជាក់ថា លោកតាផ្លុងមឿក បានស្លាប់នៅមន្ទីរពេទ្យព្រះកេតុមាលា ដោយត្រូវបានក្រុមគ្រួសារយកទៅចាត់ចែង ធ្វើបុណ្យ តាមប្រពៃណី ៕

