កីឡករខ្សែការពារសញ្ជាតិបារាំងដ៏រឹងម៉ាំដែលកំពុងលេងឲ្យក្លឹបខ្លាំងនៅលីកបារាំងLyonកីឡាករNdombeleកំពុងបានក្លាយទៅជាកីឡាករគោលដៅរបស់ក្លឹបធំៗ២នៅអង់គ្លេសដូចជាMan Unitedនិង Man City។
គ្រូបង្វឹកក្លឹប មេឃខៀវMan CityលោកPepធ្លាប់បានសារភាពជាយូរណាស់មកហើយថាកីឡាករNdombeleវ័យ២២ឆ្នាំរបនេះគឺជាកីឡាករគោលដៅសំខាន់បំផុតរបស់ក្លឹបដើម្បីយកមកជំនួសតំណែងរបស់Fernandinhoនាពេលខាងមុខ។
ក្នុងនោះផងដែរគេក៏ជឿជាក់ដែរថាMan Cityបានត្រៀមកញ្ចប់លុយរហូតទៅដល់៧០លានផោនរួចទៅហើយដើម្បីការងារចចារលើកនេះប៉ុន្តែនៅមិនទាន់អាចអះអាងច្បាស់នៅឡើយទេខណៈដែលបិសាចក្រហមMan Unitedក៏ចាំបាច់ត្រូវការកម្លាំងការពារបន្ថែមតាំងតែពីពេលលោកJose Mourinhoមានវត្តមានជាមួយនឹងក្លឹបម្ល៉េះហើយម្យ៉ាងក្លឹបក៏នៅមិនទាន់បានចំណាយអ្វីនៅឡើយផងនោះ៕
ប្រែសម្រួល:Lee

