កន្លងមកប្រទេសជប៉ុនត្រូវបានគេជឿជាក់ថាជាប្រទេសតែមួយគត់ក្នុងចំណោមបណ្តាលប្រទេសសេដ្ឋកិច្ចនាំមុខគេបំផុតលើលោកG7ដែលមិនដែលទទួលស្គាល់សិទ្ធស្រលាញ់ភេទដូចគ្នាប៉ុន្តែខណៈដែលការស្រាវជ្រាវអះអាងថាមានចំនួននៃអ្នកគាំទ្រទៅលើសិទ្ធិនេះកាន់តែច្រើនឡើងនៅក្នុងប្រទេស។
នៅពេលថ្មីៗនេះគូស្នេហ៍ស្រលាញ់ភេទដូចគ្នាចំនួន១៣គូបានរួមគ្នាដាក់ពាក្យបណ្តឹងដោយមានរដ្ឋាភិបាលជប៉ុនជាចុងចោទ។ពួកគេសង្ឈឹមថាការប្តឹងផ្តល់គ្នាលើកនេះនឹងធ្វើឲ្យរដ្ឋាភិបាលជប៉ុននឹងយល់ព្រមក្នុងការទទួលស្គាល់សិទ្ធនៃក្រុមមនុស្សស្រលាញ់ភេទគ្នានិងអាចមានសិទ្ធក្នុងការរៀបអាពាហ៍ពិពាហ៍ផងដែរ។
គូស្នេហ៍ទាំង១៣គូជឿជាក់ថានឹងអាចទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់សាធារណៈជនដែលវានឹងអាចធ្វើឲ្យរឿងក្តីនេះនឹងទទួលបានជោគជ័យ។គួរឲ្យដឹងថាស្ត្រីជប៉ុនមានប្រពៃណីតឹងរ៉ឺងបំផុតតាំងពីយូរយារណាស់មកហើយ។រាល់ស្ត្រីទាំងឡាយចាំបាច់ត្រូវតែរៀបការយកកូននិងនៅផ្ទះហើយប្រសិនបើជាអ្នកធ្លាប់ធ្វើការនឹងត្រូវឈប់ធ្វើការដើម្បីក្លាយជាមេផ្ទះដដែល៕
ប្រែសម្រួល:Lee