ព័ត៌មានជាច្រើនចុងក្រោយនេះបានអះអាងថាកីឡាករខ្សែការពារប្រេស៊ីល Marceloមានទំនាក់ទំនងកាន់តែជីតស្និទ្ធឡើងជាមួយនឹងក្លឹបJuventusនិងព្រមទាំងបានហៅក្លឹបនេះថាជាក្លឹបដ៏អស្ចារ្យថែមទៀតផង។
ខ្សែការពារវ័យ៣០ឆ្នាំរូបនេះនឹងអាចផ្លាស់ទៅលេងជាមួយនឹងក្លឹបដែលមិត្តជិតស្និទ្ធរបស់គេគឺCristiano Ronaldoក៏កំពុងមានវត្តមាននៅទីនោះផងដែរតាមរយៈការបញ្ចប់អាជីពដែលមានរយៈពេល១២ឆ្នាំជាមួយនឹងReal Madridទទួលបានពានរង្វាន់Champion Leagueចំនួន៤ដងនិងលីកកំពូលអេស្បាញ៤ដង។

ថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅមុនការប្រកួតវគ្គ១៦ក្រុមចុងក្រោយរវាងReal MadridនិងAjaxកីឡាករMarceloបាននិយាយថាខ្លួនមិនបារម្ភឡើយប្រសិនបើក្លឹបReal Madridពិតជាបានដាក់បញ្ចូលទៅក្នុងបញ្ជីដែលនឹងត្រូវលក់ចេញមែននោះ៕
ប្រែសម្រួល:Lee
