Juventusទើបបញ្ជាក់ថាតាមពិត CR7មិនមែនជាកីឡាករគោលដៅធំបំផុតរបស់ក្លឹប កាលពីរដូវក្តៅមុននោះឡើយ

0

កំពូលកីឡាករខ្សែប្រយុទ្ធប៉ទុយហ្គាល់Cristiano Ronaldoដែលបានផ្លាស់មកលេងនៅអ៊ីតាលីកាលពីរដូវក្តៅមុនជាមួយនឹងJuventusក្នុងតម្លៃ១០៥លានផោននោះតាមពីតមិនមែនជាកីឡាករគោលដៅទី១របស់ក្លឹបនេះឡើយ។

ការប្រកាសដែលទើបតែបានធ្វើឡើងថ្មីៗនេះដោយប្រធានក្លឹបផ្ទាល់ ដោយបញ្ជាក់ទៀតថាតាមពិតកីឡាករខ្សែប្រយុទ្ធរបស់Inter MilanកីឡាករMauro Icardiទេដែលជាគោលដៅទី១របស់ក្លឹបដើម្បីបំបែកឯកទក្តកម្មក្លឹបជាមួយនឹងតម្លៃខ្លួនដ៏ច្រើនបែបនេះនោះ។
ប៉ុន្តែការសម្រេចនៅពេលចុងក្រោយក្នុងការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធCR7 បានធ្វើឲ្យក្លឹបមានការផ្លាស់ប្តូរមុខមាត់មិនស្ទើរឡើយ។CR7ធ្វើឲ្យមានឥទ្ធិពលវិជ្ជមានជាច្រើនជាពិសេសរូបគេបានរកគ្រាប់បាល់ក្នុងលីកឲ្យក្លឹប បានទៅដល់២០គ្រាប់មកហើយនិងកំពុងនាំមុខគេ៦ពិន្ទុដាច់នៅក្នុងតារាងនាពេលបច្ចុប្បន្ន៕

ប្រែសម្រួល:Lee