សាច់ជ្រូកវៀតណាមនាំចេញ​មានទំហំជិត៤លានតោនគិតក្នុងឆ្នាំ២០១៨

0

វៀតណាមទទួលបានប្រាក់ចំណូលសរុបប្រមាណជា៥៥០លានដុល្លារពីការនាំចេញសាច់សត្វ ជាពិសេសសាច់ជ្រូកសាច់មាន់ស៊ុតទឹកឃ្មុំនិងទឹកដោះគោស្រស់ជាដើមគិតនៅក្នុងឆ្នាំ២០១៨។

ក្នុងនោះប្រទេសវៀតណាមផលិតសាច់ជ្រូកនិងនាំចេញបានរហូតទៅដល់៣,៨លានតោន កើនឡើង២,២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ សាច់មាន់ជិតទៅដល់១,២លានតោនកើនឡើង៦,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ស៊ុតមាន់ចំនួន ១១,៨ពាន់លានគ្រាប់កើនឡើង១១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំរីឯងទឹកដោះគោមានប្រហែលជា១លានតោន។អ្វីដែលគេបានដឹងនោះគឺភាគច្រើននៃផលិតផលសាច់សត្វទាំងនោះត្រូវបាននាំចេញភាគច្រើនទៅទីផ្សារអាស៊ីនិងរុស្ស៊ី។

ប្រទេសវៀតណាមក៏កំពុងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការជម្រុញអាជីវកម្មរបស់ខ្លួន ក្នុងការនាំចេញផលិតផលសាច់សត្វរួមមានដូចជាសាច់មាន់ទៅកាន់ប្រទេសជប៉ុន និងសាច់ជ្រូកទៅកាន់ប្រទេសចិនម៉ាឡេស៊ីភូមានិងសិង្ហបុរីផងដែរ៕

ប្រែសម្រួល:ស៊ុនលី