កាន់តែធ្ងន់ធ្ងរ PSG កីឡាករ Cavani ប្រហែលអត់លេងជើងទី​១​ពេលប៉ះ Man Utd

0

បារាំង ៖ Edinson Cavani ប្រហែល​ជា​អវត្តមាន​ពេលក្លិប PSG ប៉ះ Man Utd សម្រាប់ជើងទី​១ ក្របខណ្ឌ Champions League វគ្គ ១៦ក្រុម ។
បើតាម BBC ចុះផ្សាយនៅព្រឹកនេះបានបញ្ជាក់ថា កីឡាករ​អាយុ ៣១ឆ្នាំរូបនេះ បានរបួសសរសៃពួរសាច់ដុំ ផ្នែកត្រគាកក្រោយពីរកគ្រាប់បាល់ ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ ឈ្នះ Bordeaux ក្នុងលទ្ធផល 1-0 កាលពីថ្ងៃសៅរ៍ ។
នេះជាដំណឹងកាន់តែអាក្រក់សម្រាប់ PSG នៅពេលដែល Neymar មិនបានលេងសម្រាប់ជើងទី​១ នៅរាត្រីរំលងអធ្រាត្រថ្ងៃអង្គារ ឈានចូល ថ្ងៃពុធ ហើយជើងទី​២ ក៏នឹងត្រូវអាកខាន នាថ្ងៃទី​៦ មីនា ។​
ក្នុងសេចក្តីថ្លែងការណ៍របស់ PSG បានបញ្ជាក់ថា កីឡាករ Cavani នឹងអវត្តមាន ដោយរងចាំការវិត្តន៍មកកាន់ភាពប្រសើរក្នុងពេលខាងមុខ​។
គ្រូបង្វឹក Thomas Tuchel បាននិយាយថា ទីនេះគឺគ្មានព័ត៌មានល្អសម្រាប់ Edinson Cavani។ លោកបានបន្ថែមថា សម្រាប់ជើងទី​១ គឺមានសង្ឈឹម តិចតួច យើងតែងតែមានសង្ឈឹម តែសម្រាប់ការប្រជែងជើងទី​១នេះ គឺមិនល្អឡើយ​។
ដោយឡែកខ្សែការពារ​ខាងស្តាំ Thomas Meunier ក៏ត្រូវ​ចាកចេញពីការប្រកួតជើងទី​១ដូចគ្នា ក្រោយពីមានបញ្ហាប៉ះទង្គិច នៅថ្ងៃសៅរ៍ កន្លងទៅ ៕
ចុចទីនេះចុះឈ្មោះ Free ជាមួយ win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើងទៅ អាចឈ្នះ ៥ម៉ឺនដុល្លារ​។

កីឡាករ Thomas Meunier ក៏មានបញ្ហារបួស