មេឃខៀវ លត់ តោខៀវទក់សាច់ កាន់តែផ្តល់ក្តីសង្ឈឹមឲ្យ Man Utd

0

លទ្ធផល 6-0 រវាង​ការប្រកួតមេឃខៀវ និង តោខៀវ​ក្នុងរាត្រីយប់មិញ អាចចាត់ទុកជា​លទ្ធផលប្រវត្តិសាស្ត្រក្នុងរដូវកាលនេះ សម្រាប់ក្លិបធំពីរ ជួបគ្នា លទ្ធផល​ដ៏អាក្រក់បំផុត​សម្រាប់តោខៀវ​។​
បើកឆាកបាន ៤នានី Raheem Sterling រកបាន ១ គ្រាប់ និង នាទី ៨០ រកបានមួយគ្រាប់ទៀត ខណៈដែល Sergio Aguero រកបាននៅនាទី ១៣ ,១៩, ៥៦ និង Ilkay Gundogan រកបាននៅនាទី ២៥ ។​
លទ្ធផលបែបនេះ បានធ្វើឲ្យតោខៀវ​ធ្លាក់ទៅកាន់លេខរៀងទី ៦ ពិន្ទុ ៥០ ស្មើក្លិបលេខរៀងទី​៥ កាំភ្លើងធំ ។ អ្វីដែលប្រសើរបំផុតនោះគឺ បិសាចក្រហម កាន់តែមានសង្ឈឹមដោយបន្តឈរលេខរៀងទី​៤ ជាផ្លូវការ មាន ៥១ពិន្ទុ ក្រោយភាពត្រដាបត្រដួសក្រោមការដឹកនាំ អតីតគ្រូ Jose កន្លងមក ។​
ផ្ទុយទៅវិញ លទ្ធផលមេឃខៀវ វាយតោខៀវទក់សាច់នេះ បានបង្កភាពកាន់តែភ័យខ្លាច​សម្រាប់​ហង្សក្រហម ដោយមានពិន្ទុ ៦៥ស្មើ ប៉ុន្តែហង្សក្រហម នៅសល់មួយប្រកួតទៀត ពោលគឺមេឃខៀវ​ប្រកួតសប្តាហ៍ទី ២៧ តែ Liverpool ប្រកួតត្រឹមសប្តាហ៍ទី​២៦ ៕
ចុចទីនេះចុះឈ្មោះ Free ជាមួយ win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើងទៅ អាចឈ្នះ ៥ម៉ឺនដុល្លារ​។
ទស្សនា​វីដេអូឃ្លិបខ្លីដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=Gkg6mEl0bi8