គ្រូបង្វឹកក្លឹបមាន់ខ្នាយមាសSpursលោកPochettinoដែលត្រូវបានអ្នកសារព័ត៌មានជាច្រើនចុះផ្សាយថាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងក្លឹបយក្សអេស្បាញReal Madridនោះត្រូវបានគេប្រទះឃើញទៅទទួលទានអាហារជាមួយនឹងវិរៈបុរសរបស់ក្លឹបReal Madridពីរនាក់។

គ្រូបង្វឹកអាហ្សង់ទីនរូបនេះព្រមជាមួយនឹងអតីតគ្រូបង្វឹកក្លឹបReal MadridលោកZinedine Zidaneនិងអតីតកំពូលខ្សែប្រយុទ្ធDavid Beckhamត្រូវបានគេថតរូបថាបាននាំគ្នាទៅទទួលទានអាហារនៅក្នុងភោជនីយដ្ឋានមួយនាទីក្រុងឡុង។

ក្រៅតែពីជាគោលដៅជាមួយនឹងក្លឹបReal Madridផងនោះគ្រូបង្វឹកមាន់ខ្នាយមាសលោកPochettinoអាយុ៤៨ឆ្នាំរូបនេះក៏មានលេចឬព័ត៌មានជាមួយនឹងក្លឹបបិសាចក្រហមMan Unitedផងដែរនៅក្រោយការបណ្តេញចេញលោកJose Mourinho៕
ប្រែសម្រួល:Lee

