លោក Jose Mourinho អាចនឹងត្រលប់ទៅកាន់ក្លឹប Inter Milan វិញបន្ទាប់ពីអត់ការងាររយះពេលមួយខែជាងនេះក្រោយការបញ្ឈប់របស់បីសាចក្រហម ។ អតីតក្លឹបដែលលោកជាគ្រូបង្វិក Real Madrid និង Inter Milan មានគោលដៅចង់យករូបលោកទៅដឹងនាំសារជាថ្មី ប៉ុន្តែតាមរបាយការណ៍បានអោយដឹងថាលោកនឹងជ្រើសរើសយកទឹកដីអីតាលីច្រើនជាងអេស្ប៉ាញ ។
ក្លឹប Inter Milan ដែលបច្ចុប្បន្នដឹកនាំដោយលោក Luciano Spalletti វ័យ59ឆ្នាំ សញ្ជាតិអីតាលីឈរលេខរៀងទី3ក្នុងតារា Italy Serie A ដោយឃើញថាការដឹកនាំរបស់គ្រូបង្វិករូបនេះទទួលរងនូវទម្រង់លេងខ្សោយយ៉ាងខ្លាំងរយះពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលធ្វើអោយស្ថិតនៅក្រោមក្រុមលេខរៀងទី 1 Juventus រហូតដល់ 20ពិន្ទុ ប្រកួតចុងក្រោយចាញ់ក្លឹប Bologna 1-0 ក្នុងទឹកដីរបស់ខ្លួន និង ធ្លាក់ក្នុងក្របខ័ណ្ឌ Coppa Italia ក្នុងវគ្គ 1/4 ក្រោមថ្វីជើង Lazio ។ ក្លឹប Inter Milan មិនទទួលបានជ័យជំនះ 3 លើកចុងក្រោយក្នុងលីករបស់ខ្លួន ដែលក្លឹបបានអះអាងថាលោក Mourinho កំពុងត្រូវបានភ្នាក់ងាររបស់ខ្លួនចរចារមកកាន់ទឹកដី San Siro របស់អីតាលី របាយការណ៍បានបញ្ជាក់ថាភ្នាក់ងាររបស់លោក Jose Mourinho គឺលោក Jorge Mendes បានបើកការចរចារជាមួយលោក Beppe Marotta នាយកប្រត្តិបត្តិរបស់ក្លឹប Inter Milan សម្រាប់ការត្រលប់មកកាន់ទឹកដី Italy Serie A វិញ ។
ការងាររបស់គ្រូបង្វិក Inter Milan បច្ចុប្បន្នលោក Spalletti ត្រូវបានគេយល់ឃើញថាគឺជាហានិភ័យរបស់ក្លឹបក្នុងការប្រកួតប្រជែងក្នុងការដណ្តើបពាននិងអាចចាកចេញពីតំបន់សុវត្តិភាព ក្នុងនោះផងដែរអតីតគ្រូបង្វិកតោខៀវ Chelsea និង Juventus លោក Antnio Conte ក៏ត្រូវបានគេលើកឡើងថាអាចនឹងជាជំរើសទី 1 បន្ទាប់ពីការបណ្តេញលោក Spalletti ។
ទោះជាយ៉ាងណាលោក Jose Mourinho ធ្លាប់បានចំណាយពេល 2 រដូវកាលជាមួយនឹង Inter Milan(2008-09, 2009-10) ដោយទទួលបានភាពជោគជ័យដ៏ល្អ ដោយឈ្នះ Italy Serie A (2008-09, 2009-10), Coppa Italia(2009-10), Supercoppa Italiana (2008), UEFA Champions League(2009-10) ពាន 5 រយះពេល 2 សម័យកាលនេះដែលធ្វើអោយលោកស្ថិតនៅជាជម្រើសដែលមានសក្តានុពលសម្រាប់ Inter Milan ៕