ប៉ារីស ៖ បើយោងតាមគ្រូបង្វឹក PSG លោក Thomas Tuchel បានលើកឡើងថា សម្រាប់ Neymar ទំនងជាមិនអាចធ្វើដំណើរទៅកាន់ទឹកដី បិសាចក្រហម Man Utd នោះទេ ក្នុងការប្រកួតក្រៅទឹកដី វគ្គ១៦ក្រុមចុងក្រោយពាន Champions League នាខែក្រោយ។
ម្ចាស់ជើងឯក Ligue 1 បានប្រកាសថា កីឡាករដែលថ្លៃជាងគេលើលោក បានទទួលរងនូវការឈឺចាប់ ពាក់ព័ន្ធរបួសចាស់កាលពីរដូវកាលមុន ក្រោយពីជួយឲ្យក្លិបឈ្នះ Strasbourg 2-0 ថ្មីៗនេះ ។
PSG បានវិលចូលទីលានរបស់គេវិញ ដោយគ្មានវត្តមានកីឡាករ ឆ្នើមរបស់គេ នារាត្រីថ្ងៃអាទិត្យយប់មិញនេះ ដោយយកឈ្នះ Rennes 4-1 ។
ខណៈដែលការប្រកួតកំពុងលេង RMC Sport បានរាយការណ៍ថា Neymar នឹងមិនមានកាយសម្បទាគ្រប់គ្រាន់ក្នុងការលេងនៅក្នុងជើងទីមួយនៃវគ្គ 16 ក្រុមចុងក្រោយនៅទឹកដី Old Trafford នៅថ្ងៃទី 12 ខែកុម្ភៈ។
ថ្លែទៅកាន់ Canal Plus ក្រោយចប់ការប្រកួតលោក Thomas Tuchel បាននិយាយថា នេះជាលទ្ធផលដែលទំនងបំផុត ហើយនឹងក្លាយជាការលំបាកខ្លាំងណាស់ ។ គ្រូរូបនេះបានបន្តថា គាត់នឹងមិនរំពឹងថា Neymar អាចនឹងជាសះស្បើយក្នុងរយៈពេល ប៉ុន្មាថ្ងៃខាងមុខ ទៀតនោះទេ ៕
ចុចចុះឈ្មោះ Free ទីនេះលេងជាមួយ Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែប លេងចាប់ពី១ដុល្លារឡើងទៅ ៕