ឧកញ៉ា ហុង ពីវ នាំថវិកា ២លានដុល្លារ​ជាង​ឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផានៅព្រឹកនេះ​

0

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ​២០១៩ លោក ឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប បាននាំថវិកាផ្ទាល់ខ្លួនចំនួន ២,១៨៨,៨៨៨ដុល្លារអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បី​ជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា សម្រាប់ឆ្នាំថ្មី ២០១៩ នេះ​។

នេះជាលើកទី៤ហើយ ដែលអ្នកឧកញ៉ា ហុង ពីវ និងក្រុមគ្រួសារ បានបរិច្ចាគថវិកាដ៏ច្រើនជាងគេនៅកម្ពុជា ដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយកាលពីឆ្នាំ២០១៦ ឧបត្ថម្ភ១លានដុល្លារ ឆ្នាំ២០១៧ ឧបត្ថម្ភ២លានដុល្លារ ឆ្នាំ២០១៨ ២,១៦៨,៨៨៨ដុល្លារ និងឆ្នាំ២០១៩នេះ ២,១៨៨,៨៨៨ដុល្លារអាមេរិក ៕