Gonzalo Higuain ផ្លាស់ទៅកាន់អង់គ្លេស ដោយតោខៀវមានលក្ខណ្ឌពីរជម្រើស

0

Chelsea បានប្រកាស​ជាផ្លូវការហើយ ដោយយកកីឡាករ Gonzalo Higuain របស់ Juventus ដែលកំពុងលេងខ្ចីជើងនៅ ក្លិប Milan នឹងត្រូវមកលេងក្នុងលក្ខណៈខ្ចីជើងដូចគ្នានៅអង់គ្លេស ។
បើតាមសេចក្តីថ្លែងការណ៍របស់ Juventus បានលើកឡើងថា Chelsea មានជម្រើសក្នុងការបន្ថែមប្រាក់លើកីឡាករអាយុ ៣១ឆ្នាំរូបនេះ ក្នុងរយៈពេលខ្ចីជើង រដូវកាល 2018-19 ក្លិបអង់គ្លេសត្រូវបង់ ១៨លានអឺរ៉ូ ។ នៅមានជម្រើសមួយទៀត ជាមួយកិច្ចព្រមព្រៀង​រវាងក្លិប Juventus ដោយក្លិបតោខៀវ ត្រូវចំណាយ ៣៦ លានផោន ប្រសិនបើជ្រើសរើសយកការទិញផ្តាច់ ។
Higuain ធ្លាប់បានស៊ុតបាល់បញ្ចូលទីចំនួន 36 គ្រាប់ក្រោមការដឹកនាំរបស់ Sarri អំឡុងរដូវកាល 2015-2016 ៕
ចុចចុះឈ្មោះទីនេះ Free លេង​ជាមួយ Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី​១ដុល្លារឡើងទៅ៕