២ថ្ងៃកាំកុងត្រូល រកឃើញដេប៉ូប្រេងឥន្ធនៈតេឡាលួចបន្លំបរិមាណ ៤ទីតាំង

0

ភ្នំពេញ៖ នៅក្នុងប្រតិបត្តិការចុះឃ្លាំពិនិត្យទីផ្សារ និងត្រួតពិនិត្យតាមបណ្តាស្ថានីយនិងដេប៉ូប្រេងឥន្ធនៈទូទាំងប្រទេស ចាប់ថ្ងៃទី២២ ដល់ ២៣ ខែមករា ឆ្នាំ២០១៩ មន្រ្តីអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានរកឃើញដេប៉ូលក់ប្រេងឥន្ធនៈ ៤ទីតាំង​ នៅខណ្ឌខណ្ឌឬស្សីកែវ មានការលួចបន្លំបរិមាណ និងគុណភាព ដូចជា៖ ដេប៉ូ TELA ឈុន ស៊ុនហ៊ួឬ,​ ដេប៉ូ TELA ប៊ុត ពុទ្ធា,​ ដេប៉ូ TELA ទួលសង្កែ និងដេប៉ូ TELA ស្ថិតនៅផ្លូវលេខ៩៩ សង្កាត់ទួលសង្កែ។
យោងតាមហ្វេ​ស​ប៊ុ​ករ​ប​ស់​ក្រ​សួ​ងពា​ណិ​ជ្ជ​កម្ម​បា​ន​​ឲ្យដឹ​ង​ថា​
​ម​ន្រ្តីជំ​នា​ញ​អ​គ្គនា​យ​ក​ដ្ឋា​នកាំ​កុ​ង​ត្រូល​ បា​ន​ឱ្យ​ម្ចា​ស់​ដេ​ប៉ូ​ប្រេ​ងខា​ង​លើ​ ធ្វើ​កិ​ច្ច​ស​ន្យាកែ​ត​ម្រូ​វ​ភា​ព​មិ​ន​អ​នុ​លោម​ទាំ​ង​ឡា​យ​ហើ​យ​ប​ញ្ឈ​ប់​ស​កម្ម​ភា​ព​នូ​វ​កា​រ​ក្លែ​ង​ប​ន្លំ​នេះ​ត​ទៅ​ទៀ​ត​។​ ​ក្នុ​ង​ក​រ​ណី​មិ​ន​រា​ង​ចា​ល​ ​ម​ន្រ្តី​ជំ​នាញ​នឹ​ង​ស្នើ​ក្រសួងពាណិជ្ជកម្ម ដកហូតអាជ្ញាបណ្ណអាជីវកម្ម និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
នៅក្នុងប្រតិបត្តិការនេះដែរ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ, ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ បានចុះទៅកាន់ផ្សារគោលដៅក្នុងខេត្តរបស់ខ្លួន ហើយបានរកឃើញងៀតបបែល មានផ្ទុកសារធាតុគីមីហាមឃាត់បូរ៉ាក់ (Borax) ២គីឡូក្រោម រួមជាមួយទំនិញហួសកាលប្រើប្រាស់ មានដូចជា ប័រកំប៉ុង ៨០ក្រាម, ត្រីខ ១៧០ក្រាម, ទឹកដោះគោឆៅ ៧៤០ក្រាម, ទឹកផ្លែឈើ ០,៤លីត្រ, ខ្ទិះដូងកំប៉ុង ១៦៥មីលីលីត្រ, ទឹកឃ្មុំដប ៨,១លីត្រ, ទឹកក្រូច ៥លីត្រ។ មន្ត្រីជំនាញ បានធ្វើការដកហូត និងកំទេចចោលភ្លាមៗផងដែរ។
ទន្ទឹមគ្នានេះ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានរកឃើញសិប្បកម្មផលិតស្ករត្នោតក្លែងក្លាយ ១កន្លែង ស្ថិតនៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានកែច្នៃចេញពីស្ករ-ស ជាមួយសារធាតុផ្សេងៗ។ មន្ត្រីជំនាញបានស្នើព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ធ្វើការផ្អាកសិប្បកម្មនោះបណ្តោះអាសន្ន រួចកសាងសំណុំរឿង ដើម្បីបញ្ជូនម្ចាស់សិប្បកម្មទៅតុលាការ៕