Ronaldo រងការរិះគន់បង្ហោះរូបភាពលើយន្តហោះឯកជនខ្លួន ចំថ្ងៃ​កីឡាករចំណូលថ្មី Cardiffបាត់ខ្លួនជាមួយយន្តហោះ

0

តារាបាល់ទាត់ Juventus កីឡាករ Ronaldo បានរងការិះគន់ពីសំណាក់អ្នកគាំទ្រ ក្រោយពីបង្ហោះរូបភាពលើយន្តហោះឯកជនរបស់លោក ចំថ្ងៃដែលកីឡាករចំណូលថ្មី Cardiff បានបាត់ខ្លួនជាមួយយន្តហោះនៅដែនកោះ channel ជាប់សមុទ្រ​កៀកព្រំដែន​ប្រទេសបារាំង​ ។​
កីឡាករ Emiliano Sala បានផ្លាស់ពី Nate របស់បារាំង មកលេង​ជាមួយ Cardiff កាលពីថ្ងៃទី​១៩ ខែមករា ឆ្នាំ២០១៩ ប៉ុន្តែ​អកុសល កីឡាករូបនេះ បានជួបនូវហេតុការណ៍អាក្រក់ ជាមួយយន្តហោះធុនស្រាល ខណៈដែលមិនទាន់បានលេង​ជាមួយក្លិបថ្មី មួយប្រកួតនៅឡើយនោះ ។
បើតាមរបាយការណ៍បានចុះថា​ កីឡាករនេះ បានចុះហេត្ថលេខាជាមួយក្លិប​ត្រចៀកកាំខៀវអង់គ្លេស ក្នុងតម្លៃ ១៥លានផោន ហើយបានធ្វើដំណើរ ពីបារាំង តាមរយៈយន្តហោះធុនស្រាលតូចមួយមានមនុស្សពីរនាក់ សំដៅមកកាន់ទឹកដីក្លិបថ្មីរបស់ខ្លួន ក៏ជួបបញ្ហាបាត់ពីរ៉ាដា តែម្តង កាលពីថ្ងៃចន្ទ។​
បើតាមសម្តីសមត្ថកិច្ចនៅ Guernsey ក្នុងតំបន់យន្តហោះបាត់ពីរ៉ាដា បានលើកឡើងថា បើសិនជា​ពួកគេ​ចុះចតលើផ្ទៃមុខ អាចសង្ឈឹមរសរានមានជីវិតប៉ុន្តែជួបផលលំបាកបន្តិច តែបើសិនជា ធ្លាក់នៅលើដី ពិបាកសង្ឈឹមរស់ ។

ខណៈដែលក្រុមអ្នកគាំទ្រកីឡាករ ជាច្រើនបានសម្តែងនូវភាពសង្វែកចំពោះកីឡាករ​ខ្សែប្រយុទ្ធ​អាហ្សង់ទីន អាយុ ២៨ឆ្នាំខាងលើ ក៏ស្រាប់តែខ្សែប្រ យុទ្ធ Juventus ធ្លាក់ចូលក្នុងស្ថានភាពក្តៅគគុកដូចទឹកក្តៅ ដោយបង្ហោះរូបភាព ជាមួយស្នាមញញឹមរបស់លោក លើយន្តហោះឯកជន ទៅវិញ លើធ្វិតទ័រ របស់ខ្លួន។​
Gary Lineker បានធ្វើការរិះគន់ទៅលើ Ronaldo ថា មិនមែនជាថ្ងៃដែលគាត់ត្រូវបង្ហោះនោះទេ វាពិតជាមិនមែន ខ្ញុំប្រាកដ​ថាគាត់បានធ្វើវា ដោយគ្មានចំណេះដឹង ប៉ុន្តែសង្ឈឹមថា​អាចនឹងមាននរណាម្នាក់ដែលអាច​ឲ្យគាត់ដឹង​។
បើតាមប្រភពចុងក្រោយថា នៅថ្ងៃទី​២២ មករា Ronaldo បានធ្វើដំណើរទៅកាន់ ទីក្រុង Madrid ដើម្បីឡើងតុលាការពាក់ព័ន្ធនឹងពន្ធ ហើយក៏បានហោះហើរ ទៅកាន់ទីក្រុង Turin ដើម្បីត្រៀមខ្លួនជួបក្រុម Lazio ៕

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 មានការភ្នាល់បាល់ដ៏សំបូរបែប ចាប់ពី​១ដុល្លារឡើង៕