គ្រូបង្វឹក Thierry Henry បានទទួចថា គាត់មានការបារម្ភអំពីអនាគតក្លិប ជាងបារម្ភពីខ្លួនឯងទៅទៀត ។
ពេលនេះ Monaco កំពុងខិតខំយ៉ាងខ្លាំង ដើម្បីធ្វើយ៉ាងណាជៀសឲ្យឆ្ងាយពីតំបន់កាត់ចោល ពី Ligue 1 របស់បារាំង ខណៈដែល ចាកចេញពីការប្រកួត Coupe de France ដោយចាញ់ ក្លិប Metz 3-1 នាថ្ងៃអង្គារយប់មិញ ។
Henry បានចូលកាន់កាប់ក្លិបកាលពីខែតុលា ឆ្នាំទៅ ប៉ុន្តែគាត់មិនទាន់មានលទ្ធភាពស្ថារស្ថានភាពក្លិប ឲ្យងើបរួចពីតំបន់កាត់ចោល នៅឡើយ ។ទោះបីជាយ៉ាងនេះក្តី គាត់បាននិយាយថា វាសនាបន្តរបស់លោកគឺស្ថិតនៅលើកណ្តាប់ដៃម្ចាស់ក្លិប ប៉ុន្តែពេលនេះ អ្វីដែលលោកបារម្ភបំផុត គឺក្លិប ។
Monaco ត្រូវជួបក្លិប Dijon នៅក្រៅទឹកដីខ្លួន នាថ្ងៃអាទិត្យសប្តាហ៍នេះ ហើយត្រូវការចាំបាច់ ការឈ្នះ ដើម្បីបញ្ចៀសឡើងពីតំបន់កាត់ចេញ ជាបណ្តោះអាសន្ន ខណៈដែលមានតែ ១៥ ពិន្ទុ លេខរៀងទី១៩ ចាញ់ពិន្ទុក្លិបលេខរៀងទី ១៧ Amiens បីពិន្ទុ៕
ចុចចុះឈ្មោះទីនេះ Free ជាមួយ Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែបលេងចាប់ពី១ដុល្លារឡើងទៅ៕