ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែមករាឆ្នាំ២០១៩នេះបានចេញសេចក្ដីជូនដំណឹងមួយបញ្ជាក់ថាជ្រលងសម្ពាធខ្ពស់បានបង្កើនឥទ្ធិពលមកលើកម្ពុជាបង្កឲ្យអាកាសធាតុចុះត្រជាក់ជាថ្មីម្ដងទៀតជាលើកទី២ ចាប់ពីថ្ងៃទី២៤-២៨ មករាខណៈតំបន់ដែលចុះត្រជាក់ខ្លាំងរួមមានតំបន់ជួរភ្នំដងរែក ខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរី។
