Neymar អួតថា​ក្រុម PSG នឹង​ផ្តួល Man Utd ចេញពីពានអឺរ៉ុប

0

ក្លិបបិសាចក្រហម នឹងធ្វើជាម្ចាស់ផ្ទះ​ក្នុងការប្រកួតជាមួយក្លិបយក្សបារាំង សម្រាប់ពាន Uefa Champions League ជើងទី​១ ក្នុងវគ្គ១៦ក្រុម នាថ្ងៃទី​១២ ខែកុម្ភៈ ។​
ជាមួយការការប្រកួតនេះ Neymar បានជឿជាក់ថា ការប្រកួតរវាង Man Utd និង PSG ជាការប្រកួតមួយដែលពោរពេញទៅដោយក្តីស្រលាញ់ និងប្រកួតសម្រាប់អ្នកស្រលាញ់បាល់ទាត់ ។ ទោះបីជាយ៉ាងណា​ខ្សែប្រយុទ្ធជម្រើសជាតិ​ប្រេស៊ីលរូបនេះ បានធ្វើការព្រមាន ទៅកាន់បិសាចក្រហម ក្នុងន័យជឿជាក់ថា គាត់អាចនឹងផ្តួលក្រុម​អង់គ្លេសនេះ ចេញពីក្របខណ្ឌ អឺរ៉ុប។

នៅថ្ងៃទី​១២ ខែកុម្ភៈ បិសាចក្រហម​ទទួល PSG សម្រាប់ជើងទី​១ ហើយសម្រាប់ជើងទី​២ នៅថ្ងៃទី​៦ខែមីនា នឹង​ធ្វើដំណើរទៅកាន់ទឹកដីបារាំង ទាំងពីរជើង​។
​ក្លិបបារាំងខាងលើ បច្ចុប្បន្នកំពុងការពារ​ជើងឯកលីគទី​១របស់ខ្លួន ដោយមាន​១៣ពិន្ទុ លើសដៃគូប្រជែង ហើយគ្រូបង្វឹក Thomas Tuchel អាចនឹងងាកមកផ្តោតការចាប់អារម្មណ៍ ក្នុងការប្រកួតពាន Champions League បានយ៉ាងល្អ​។
ទោះបីជាក្លិបបារាំង PSG មើលទៅខ្លាំង ប៉ុន្តែ Man Utd កំពុងតែរីករាយ ក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer ដោយ ៧ប្រកួត​ឈ្នះទាំង ៧ ។​
Neymar បានថ្លែងប្រាប់ Canal+ ថា យើងបានឈ្នះគ្រប់ការប្រកួត ហើយ Champions League ជាសុបិនក្នុងវិថីបាល់ទាត់​ ។ យើងដឹងថាវាលំបាក ប៉ុន្តែក្រុមរបស់យើងអាចធ្វើវាបាន យើងមានកីឡាករសំបូរដោយគុណភាព យើងមានមហិច្ឆិតាខ្ពស់ យើងស្ថិតនៅលើផ្លូវត្រឹមត្រូវ​។
យើងមានការប្រកួតមួយដ៏អស្ចារ្យក្នុងពេលខាងមុខជាមួយ Man Utd ហើយវានឹងក្លាយជាការប្រកួត​ដ៏អស្ចារ្យមួយសម្រាប់អ្នកគាំទ្របាល់ទាត់ ហើយរីករាយណាស់ក្នុងការប្រកួតជាមួយក្រុមដ៏អស្ចារ្យ៕
ចុចចុះឈ្មោះ Free ទីនេះ​លេង​ Win2888 ដោយមានការភ្នាល់បាល់ដ៏សំបូរបែប លេងចាប់ពី​១ដុល្លារឡើងទៅ៕