ភ្នំពេញ៖ ក្រោយប្រកាសក្តែងៗថាបញ្ចប់ស្នេហាជាមួយស្វាមី នៅលើបណ្តាញសង្គមហ្វេសប៊ុក អ្នកនាងម៉ៅ ស៊ីណាត បាននិយាយទាំងទឹកភ្នែក តាមឆាតជាមួយក្រុមការងារ OBN Asia នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩។
អ្នកនាងម៉ៅ ស៊ីណាត បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកមុននេះថា «ថ្ងៃនេះនាងខ្ញុំសូមប្រកាស បញ្ចាប់ចំណងនិស្សយ័រវាងពួកយើងទាំងពីរ ដោយគ្មានថ្ងៃវិលវិញឡើយ? បើសិនជននេះមានបញ្ហាអី្វនាងខ្ញុំអត់ពាក់ព័ន្ធឡើយ ? សូមជួយធ្វើសាក្សីអោយខ្ញុំផងបងប្អូន???? ២២ ១ ២០១៩ ។
អ្នកនាងបានបន្តសរសេរថា «ខ្ញុំជាមនុស្សស្រីម្នាក់ចង់មានសុភមង្គលណាស់ហើយក៍ជាមនុស្សស្រីមិនចង់បានដៃគូរច្រើនទេ ? កុំជេរខ្ញុំកុំថាអោយខ្ញុំអី? អោយខ្ញុំសំពាធប៉ុណ្ណឹងបានហើយ? ទុក្ខជីវិតអោយខ្ញុំចិញ្ជឹមកូន? ?ខ្ញុំមិនចង់ទេរឿងបែកបាក់?? តែបើនៅទៀត មិនដឹងថាខ្ញុំ អាច
រស់បាន រឺ អត់ទេ?? ។
ថ្លែងប្រាប់ OBN Asia តាមឆាត អ្នកនាង ម៉ៅ ស៊ីណាត បានបញ្ជាក់ទាំងសម្តីខ្សឹកខ្សួលទាំងសំឡេងយំថា «វាមិនអាចទៅមុខទៀត ឱកាសនេះជាឱកាសចុងក្រោយដែលបងទុកឲ្យគាត់ចុងក្រោយ បើបងនៅទៀតបងជាមនុស្សដែលត្រូវស្លាប់មុនគាត់ មិនមែនបានន័យថាគាត់សម្លាប់បងនោះទេ គឺរឿងដដែលៗមួយហ្នឹងបងអាចនឹងងាប់ចោលកូន» ។
អ្នកស្រីបានបន្តទាំងសំឡេងស្រែកយំថា «មិនចោលមិនកើតទេ តែបើបងមិនប្រកាស ថ្ងៃក្រោយមានបញ្ហាអី បងមិនចង់ពាក់ព័ន្ធ បងទុកមុខឲ្យគាត់ប៉ុណ្ណឹង វាល្អហើយ សម្រាប់កូនស្រីរបស់បង បងទុកមុខឲ្យគាត់ខ្លាំងណាស់» ។
អ្នកស្រីបានប្រកាន់គោលជំហរថា បងមិនត្រូវការទេបែកបាក់ ប៉ុន្តែត្រូវតែចុះជាដាច់ខាត ជៀសវាងមានរឿងថ្ងៃក្រោយ ទោះបងត្រូវរងសម្ពោធមួយទៀតក៏បងត្រូវស៊ូដែរ ។
អ្នកស្រីម៉ៅ ស៊ីណាត បានបញ្ជាក់ថា មិនមែនរឿងគាត់មានស្រីនោះទេ ។ ឆ្លើយប៉ុណ្ណឹង អ្នកស្រីសុំមិនបញ្ចេញពីបញ្ហាពិតប្រាកដក្នុងគ្រួសារ ៕