The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃអាទិត្យទី១៣ខែមករានេះបានឲ្យដឹងថាភ្នំកំពស់៥២៥ហ្វីតមួយនៅប្រទេសរុស្សីបានរារាំងផ្លូវទន្លេនិងគម្រាមកំហែងដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅភូមិជាច្រើននៅក្បែរនោះផងដែរ។
កងកម្លាំងយោធារបស់រុស្សីត្រូវបានបញ្ជូនទៅកាន់តំបន់កើតហេតុដើម្បីពិនិត្យមើលមូលហេតុដែលនាំឲ្យមានការបាក់រលំភ្នំដ៏ធំនេះខណៈដែលមានការអះអាងមួយចំនួនថាអាចមកពីអាចន៍ផ្កាយឬយានអាវកាសនៃមនុស្សពិភពក្រៅ។
កំទេចកំទីថ្មបានហូរចាក់ចូលទៅក្នុងទន្លេBureya Riverនិងថែមទាំងបង្កការគម្រាមកំហែងដល់អ្នកភូមិជាច្រើនដែលរស់នៅក្បែរខាង។យោងតាមការអះអាងរបស់ក្រុមអ្នកជំនាញបាននិយាយថាកំទេចកំទីថ្មីភ្នំមានទំហំច្រើននិងអាចចាក់បំពេញអាងទឹកទំហំកីឡាអូឡាំពិកចំនួនរហូតទៅដល់១៣៦០០អាង៕



ប្រែសម្រួល: Mr Lee