នាយទុយបកស្រាយពីរឿងចោទប្រកាន់លោកជក់គ្រឿងញៀន និងបង្ហាញពីទុក្ខសោកខ្លួន​

0

ភ្នំពេញ៖ ក្រោយការផ្អើលព្រោងព្រាត គ្រាន់តែឃើញដបទឹកសុទ្ធមួយដែលមានទុយោ ថាលក់ជក់គ្រឿងញៀននោះ លោកទុយក៏បានចេញមុខ បកស្រាយពីការចោទប្រកាន់នោះ ព្រមទាំងបង្ហាញពីទុក្ខសោករបស់លោកជាមួយរឿងអតីតកាល។​

តាមរយៈវីដេអូឃ្លិបឡាយរយៈពេល ២៤នាទី ហើយ OBN Asia ដកស្រង់សម្តីលោក ត្រឹមនាទី​ទី​១៣ ដោយលោក បាននិយាយថា «បងឯងឃើញដប់អ៊ីចឹងសោះ ឲ្យតែគេដាក់ស៊ីយ៉ូបែបនេះ បងឯងថាគេជក់គ្រឿងញៀនមែន បងឯងចាំឃើញខ្ញុំនៅកន្លែងណាខ្ញុំដាក់ដប់ចឹងរហូត ទាមទារខ្ញុំបកស្រាយ…ឲ្យលុយខ្ញុំមែន ឥឡូវខ្ញុំធ្វើអ្វីគឺត្រូវការតែលុយទេ »។​

លោកក៏បានថ្លែងពីទុក្ខសោកពីប្រវត្តិដើមរបស់លោកកាលលោកបើកហាងលក់គុយទាវដោយគេប្រាប់ថារើសកំប៉ុងទុកលក់ គ្រាន់បង់ថ្លៃភ្លើង តែលោកមិនចេះធ្វើថៅកែ ក៏រលាយហិនហោច​តែម្តងទៅ អស់ប៉ុន្មានម៉ឺនការប្រពន្ធហើយ រលាយហិនហោចរហូតបែកគ្នាខ្ញុំទៅស្រុកបារាំង ដេកពិបាកចិត្តរឿងប្រពន្ធលក់គុយទាវម្នាក់ឯង ទៅអូស្ត្រាលីពិបាកចិត្ត ចំពេលប្រពន្ធលែង ទៅអាម៉េរិក ពិបាកចិត្តពេលម្តាយឈឺ ។ លោកថា ទៅប៉ុន្មានប្រទេស​ទាំងនេះគេទាំងឡាយសប្បាយចិត្ត ប៉ុន្តែ​សម្រាប់ខ្ញុំបែរជាស្ពាយយកទុកទៅជាមួយ ។ លោកបន្តថា តាំងពីប្រពន្ធលែងលះទៅ គិតថាខ្លួនបានស្លាប់ហើយ ដោយសុខចិត្តយកជីវិត ទៅប្តូរនឹងជីវិតម្តាយ ៕
ទស្សនា​វីដេអូឃ្លិបដូចខាងក្រោមនេះ៖