កម្ពុជានឹងមានសាលសង្វៀនប្រដាល់ដ៏ធំមួយ ដែលអាចនឹងលេចរូបរាងនៅលើទឹកដីវិហារសួគ៌ របស់ឧកញ៉ា ស្រី ចាន់ថន ដោយគម្រោងនេះ នឹងអាចដំណើរនៅដើមឆ្នាំ២០២០ ។
លោក ឧកញ៉ា ស្រី ចាន់ថន បានបង្ហើបកាលពីពេលថ្មីៗនេះថា លោកគ្រោងនិងសាងសងសាលសង្វៀនប្រដាល់ដ៍ធំមួយដែលអាចផ្ទុកអ្នកទស្សនាបានរាប់ពាន់នាក់ នៅក្នុងតំបន់អភិវឌ្ឍសេវេនអេនជី ស្ថិតនៅក្នុង ឃុំ វិហារសួ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។គម្រោងនេះអាចហើយរួចរាល់ត្រឹមចុងឆ្នាំ២០១៩ឬក៍ដើមឆ្នាំ២០២០ដែលសាលសង្វៀនកម្រឹតអន្តរជាតិសាងសងលើទំហំផ្ទៃ១ម៉ឺនម៉ែត្រការ៉េ និង អាគារស្នាក់នៅហ្វឹកហាត់របស់កីឡាករប្រដាល់មានទំហំ៤ពាន់ម៉ែត្រការ៉េផងដែរ។
សម្រាប់សង្វៀនកម្រឹតស្តង់ដាអន្តរជាតិមួយនេះ និងបំរើដល់ការប្រកួតប្រដាល់គុនខ្មែរ ប្រដាល់សកល និងវៃដាក់ទ្រង់ផងដែរ។ ហើយគម្រោងទាំងនេះ គឺលោក បង្កើតឡើងដើម្បីរួមចំណែកលើកស្ទើអភិវឌ្ឍវិស័យកីឡាប្រដាល់នៅកម្ពុជា។
សង្វៀនប្រដាល់ដែលផ្ទុកអ្នកទស្សនារាប់ពាន់នាក់នេះ ជាសង្វៀនប្រដាល់កម្រិតស្តង់ដាដែលយកលំនាំតាមប្រទេសថៃ ដែលនៅជំវិញសង្វៀន និងអាគារស្នាក់នៅហ្វឹកហាត់របស់កីឡាករមានខនដូ ផ្សារទឹក មន្ទីរពេទ្យ និងកន្លែងកម្សាន្តមួយចំនួនផ្តល់ភាពទាក់ទាញដល់ភ្ញៀវជាតិ និងអន្តរជាតិ ទៅចូលរួមទស្សនា៕