ទិញនំ « Fish Skin » ហ្វ្រីជីងចក់ក្រៀមដែលគួរឱ្យភ្ញាក់ផ្អើល

0

សារព័ត៌មាន Teenee នៅថ្ងៃទី 3 ខែមករា ឆ្នាំ 2019 នេះ បានឱ្យដឹងថា គណនីហ្វេសប៊ុកនារីម្នាក់មានឈ្មោះ Jane Holloway មានវ័យ 38 ឆ្នាំ បានស្នាក់នៅក្នុងទីក្រុងបាងកកប្រទេសថៃ នាងបានឃើញជីងចក់ក្រៀម នៅក្នុងប្រអប់ចំណីអាហារសម្រេចរូបម៉ាកល្បីឈ្មោះ « Fish Skin » ដែលជាប្រភេទអាហារនំស្រួយប្រឡាក់ស្បែកត្រីក្រៀម ធ្វើឱ្យនាងភ្ញាក់ផ្អើលជាខ្លាំង ។

នាងបញ្ជាក់ថា បងប្រុសរបស់នាងជាអ្នកបានឃើញសត្វជីងចក់នៅក្នុងថង់អាហារនោះ ដែលធ្វើឱ្យនាងភ្ញាក់ផ្អើល និងថតរូបបង្ហោះនៅលើបណ្ដាញសង្គម ឱ្យមានការប្រុងប្រយ័ត្នក្នុងការទិញ ស្បែកត្រីក្រៀមនោះ។ បន្ទាប់ពីទទួលបានដំណឹងនេះហើយ ស្ថាបិនក្រុមហ៊ុនអាហារ « Fish Skin » លោក Irvin Gunawan បានចេញសារសុំទោសដល់អតិថិជន និងសងថ្លៃខូចខាតរបស់អតិថិជនទាំងអស់៕