ភ្នំពេញ៖ បញ្ហាខ្សែភ្លើង ខ្សែកាប ដែលធ្លាក់រ៉ាយប៉ាយ រណែងរណង តែងតែមានជាហូរហែរ នៅតាមបណ្តោយផ្លូវខ្លះនៅរាជធានីភ្នំពេញ ដែលពេលខ្លះបង្កជាបញ្ហាសម្រាប់អ្នកធ្វើដំណើរ អាចបណ្តាលឲ្យគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ។
ស្ត្រីម្នាក់ដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Chea Tika បានសរសេរនៅលើគណនីហ្វេសប៊ុករបស់កញ្ញានាព្រឹកនេះថា «ជិះម៉ូតូពេលយប់សូមេត្តាប្រុងប្រយ័ត្នចំពោះខ្សែភ្លើងនៅតាមបណ្តោយផ្លូវទាំងអស់គ្នាទាក់រុំកចងស្លាប់យប់មិញ លើកទីមួយហើយ ជួបប្រទះហើយ ចង់ដាច់ខ្យល់ស្លាប់ នៅតាមបណ្តោយផ្លូវទៅផ្សាបឹងកេងកង ជួយដាក់ភ្លើងតាមផ្លូវអោយភ្លឺតិចផង ជួយពិនិត្យមើលខ្សែភ្លើងនៅខាងលើខ្លះផង មិចបានធ្លាក់អារ្នត័អារាយចឹង ????ឫក៏ទុកលំអបរិស្ថាន?? » ៕