ទីផ្សារដោះដូរកីឡាករនៅសល់តែ ពីរថ្ងៃទៀតនឹងបើកជាផ្លូវការ ដែលធ្វើឲ្យអ្នកគាំទ្រវិស័យកីឡាករចង់ដឹងថា សំណព្វចិត្តរបស់ខ្លួន ផ្លាស់ទៅ កាន់ក្លិបណា ហើយក្លិបណាអាចមានលទ្ធភាពទិញកីឡាករថ្លៃក្នុងជំនួញទីផ្សារកីឡាករ នាខែមករា នេះ ។
ឥឡូវនេះដែរសម្រាប់ Neymar ក្នុងទីផ្សារដោះដូរនេះ កំពុងល្បីថា នឹងវិលទៅកាន់ទឹកដីអេស្ប៉ាញវិញ ។
Neymar បានចូលរួមលេងជាមួយ PSG ក្នុងលីគកំពូលបារាំងក្នុងតម្លៃខ្លួន ២២២ លានអឺរ៉ូ ដែលក្លាយជាកីឡាករឆ្នើមនៅទឹកដីឡាទូអេហ្វែល ។ ទោះបីជាយ៉ាងនេះក្តីកម្រិតនៃការលេងនៅលើទឹកដីបារាំង ជាញឹកញាប់ត្រូវបានសាកសួរឲ្យវិលត្រលប់ទៅកាន់ទឹកដីអេស្ប៉ាញវិញ ដោយក្នុងនោះមាន ក្រុម Barcelona និង Real Madrid ។
បច្ចុប្បន្ននេះបើយោងតាម Don Balon បានផ្សាយថា Neymar នឹងចូលរួមលេងជាមួយ Real Madrid ក្នុងករណីដែល គ្រូបង្វឹក Santiago Solari មិនមែនជាអ្នកទទួលខុសត្រូវ ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ មិនជឿជាក់ក្នុងការដឹកនាំរបស់ Solari អាចលើកមុខមាត់ក្លិបសារជាថ្មី ដែលជាហេតុធ្វើឲ្យស្ទាក់ស្ទើរទៅកាន់ទឹកដី Santiago Bernabeu ។
របាយការណ៍ចុងក្រោយបានបន្ថែមថា Neymar ចង់ឲ្យក្លិបយកអ្នកស្នងតំណែងជួសលោក Solari គឺលោក Luiz Felipe Scolari ដែលកំពុងដឹកនាំក្លិប Palmeiras ។
នេះមានន័យថា បើសិន Neymar ចូលរួមលេងជាមួយ Real លុះត្រាក្លិបនេះត្រូវបំពេញលក្ខណ្ឌពីរ ទី១ ដេញគ្រូបង្វឹក ដែលកំពុងទទួលបន្ទុក ទី២ ជួសមកវិញនូវគ្រូបង្វឹកសញ្ជាតិប្រេស៊ីល Luiz Felipe Scolari ៕
ចុចចុះឈ្មោះ Free នៅទីនេះលេងជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែបដោយលេងចាប់ពី ១ដុល្លារឡើងទៅ ៕