Man Utd បន្តភាពខ្លាំងរបស់ខ្លួន យកឈ្នះ Newcastle យប់មិញ(មានវីដេអូខ្លី)

0

៤ប្រកួតចុងក្រោយមកនេះ សម្រាប់បិសាចក្រហមមិនទាន់ទទួលស្គាល់ពាក្យថាចាញ់នោះទេ ក្រោមការដឹកនាំរបស់លោក Solskjaer ដែលជា​អតីតកីឡាករបិសាចក្រហម ។
គ្រូបង្វឹកអាយុ ៤០ផ្លាយនេះ កាលពីរាត្រីយប់មិញបានដឹកនាំក្រុមទៅលេង​ដល់ទឹកដី Newcastle ដែលជាក្លិបមួយមានការប្រកួត​យ៉ាងស្វិតស្វាញ នឹងធ្លាប់បានឈ្នះលើក្រុមបិសាចក្រហមផងដែរ ។​
លទ្ធផលជារួមនៃការលេងក្រៅទឹកដីយប់មិញ Man Utd បន្តធ្វើបានល្អ ដោយយកឈ្នះម្ចាស់ផ្ទះ 2-0 ដោយគ្រាប់បាល់ទី​១ រកបានដោយ Lukaku នៅនាទី ៦៤ និង Rasford នៅនាទី ៨០ ។​
ជ័យជម្នះនេះបានធ្វើឲ្យបិសាចក្រហម​ចាញ់ក្លិបកំពូល​តារាងលេខ​៤ តោខៀវ តែ ៦ពិន្ទុ គឺ ៣៨ ទល់ ៤៤ ខណៈដែលក្លិបស្ថិតនៅលេខរៀងទី​៤ នេះ​បានត្រឹមតែស្មើ 0-0 ជាមួយ Southampton នៅរាត្រីយប់មិញ ៕

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ

ទស្សនាវីដេអូខ្លីដូចខាងក្រោមនេះ៖

https://www.youtube.com/watch?v=-hY7KTdePBs