ស្រីម៉ុច ហៅជីដូនកាកី ជឿជាក់និងនិយាយពីគុណតម្លៃម្ចាស់ហាងឌែរម៉ូគ្លីនិក ហើយប្រតិកម្មពាក្យថា«ចាប់»

0

ភ្នំពេញ៖ បើតាមការពិត​នាថ្ងៃម្សិលមិញនោះ ម្ចាស់មជ្ឍមណ្ឌលកែសម្ជស្សឌែរម៉ូគ្លីនិក បានចូលខ្លួនទៅដោះស្រាយ​ដើម្បីស្វែងយកយុត្តិធម៌ជូនខ្លួនវិញ ក្រោយរងការចោទប្រកាន់របស់អតិថិជនម្នាក់ ហើយ ស្រីម៉ុច ហៅជីដូនកាកី អតីត​តារាសិចស៊ី បានប្រកាន់ជំហរនិយាយពីគុណតម្លៃរបស់លោកស្រី ដាណេ ក្នុងនាម​ជាអ្នកតំណាង​ឲ្យ មជ្ឍមណ្ឌលកែសម្ជស្សខាងលើ​។​

អតីត​តារាសិចស៊ី ហៅស្រីម៉ុច បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «ក្នុ​ង​នាម​ខ្ញុំ​ជា​ ​p​re​s​e​n​t​e​r ​រ​ប​ស់​ ​D​C​ D​e​r​m​o​ ​c​l​in​i​c​ ​ខ្ញុំ​ជឿ​ជា​ក់​យ៉ាង​ម៉ុ​ត​មាំ​ចំ​ពោះ​គ្លី​និ​ក​ ​មាន​ម​នុ​ស្ស​ជា​ច្រើ​ន​ ​ដែ​ល​បា​នឆ្ល​ង​កា​ត់​កា​រ​កែ​ស​ម្ភ​ស្ស​នៅ​នីនោះ​ដោ​យ​f​r​e​e​ ​ព្រោះ​ប​ង​ស្រី​ជា​ម​នុ​ស្ស​មា​នទឹ​ក​ចិ​ត្ត​ល្អ​ស្រ​លា​ញ់​រា​ប់​អា​ន​អ្ន​ក​នៅ​ជុំ​វិ​ញ​ខ្លួ​ន​ ​។​ ​ប​ង​ស្រី​យ​ល់​​ថាលុ​យ​វា​សំ​ខា​ន់​ ​តែ​មិ​ន​ដ​ល់​ថ្នា​ក់​អំ​ពើ​យ​ថោ​ក​ទា​ប​អី​ក៍​ហ៊ា​ន​ធ្វើ​​ ដើ​​ម្បី​លុ​យនោះ​ទេ​​ ​។ ​​( ​ហើ​យ​សំ​ខា​ន់​មា​ន​អ្ន​ក​និ​យា​យ​ថា​ ​មា​ន​កា​រ​ចា​ប់​ខ្លួ​ន​ ​​ពា​ក្យ​ទាំ​ងនោះ​វា​មិ​ន​ស​ម​​ហ្នឹ​ង​និ​យា​យ​នោះ​ទេ​ ​គឺ​គា​ត់មិ​ន​បា​ន​ធ្វើ​អី​ខុ​ស​ទេ​ ​ហើ​​យគា​ត់​ចូ​ល​ទៅ​ទី​នោះ​គឺ​ការ​អ​ញ្ចើ​ញ​ទៅ​សួ​រ​នាំ​ ​ទៅ​តា​ម​និ​តិ​វិ​ធី​រ​ប​ស់ប៉ូ​លិ​ស​ ​ហើយ​​គា​ត់​ជា​ពល​​រ​ដ្ឋ​គោ​រ​ព​ច្បា​ប់​ចឹង​គា​ត់​ត្រូ​វ​តែ​ចូ​ល​ទៅ​ ​រ​ក​ភា​ព​យុ​ត្តិធ​ម៍​ចំ​ពោះ​ខ្លួ​ន​គា​ត់​ដូ​ច​​គ្នា​ ​)​ ។

គួរបញ្ជក់ផងដែរថា ម្សិលមិញនេះដែរ មានការលើកឡើងយ៉ាងព្រោងព្រាត់ជុំវិញ ព័ត៌មានថា ដេរប្រដាប់ភេទឲ្យដូចក្រមុំ ៧០០ដុល្លារ ដល់ចេញវិក័យបត្រមកតម្លៃ ២៨០០០ ដុល្លារអាម៉េរិក និងមានការលើកឡើងថា ម្ចាស់​កែសម្ជស្សខាងលើត្រូវបានចាប់ខ្លួន ។​
ប៉ុន្តែបើតាមប្រភពច្បាស់ការ បានបញ្ជាក់ថា នាថ្ងៃដដែលនោះ ម្ចាស់កែសម្ជស្សខាងលើមិនត្រូវបានចាប់ខ្លួនអីនោះទេ គ្រាន់តែចូលខ្លួនសួរនាំ តែប៉ុណ្ណោះ នឹងឲ្យអ្នកស្រី ដាណេ វិលត្រលប់ទៅកាន់គេហដ្ឋានជាប្រក្រតី ៕