ទីផ្សារដោះដូរកីឡាករបើកហើយនៅអឺរ៉ុប ចុះបិទថ្ងៃណា ?

0

ទីផ្សារដោះដូរកីឡាករខែមករាបានមកដល់ហើយ ក្លឹបធំៗនៅតំបន់អឺរ៉ុបកំពុងដុតដៃដុតជើងដើម្បីដោះដូរកីឡាកររបស់ខ្លួន  ប៉ុន្តែការបើកទីផ្សាដោះដូរនេះមិនមែនដូចៗគ្នាក្នុងតំបន់អឺរ៉ុបទេ ខាងក្រោមនេះជាការកំណត់ថ្ងៃបើកនិងថ្ងៃបិទ League ក្នុងតំបន់អឺរ៉ុប

អង់គ្លេស

បើកទីផ្សារថ្ងៃទី 1 មករា ដល់ថ្ងៃទី 31 ខែមករា ម៉ោង 11 យប់

ក្នុង Premier League កំណត់មិនអោយកីឡាករថ្មីចូលលេងក្នុងអំឡុងសប្តាហ៍ទី 21 ចន្លោះថ្ងៃទី 1 ដល់ថ្ងៃទី 3 មករា ដោយត្រូវរង់ចាំការចុះកុងត្រាណាមួយកើតឡើង ។

បារាំង និង អាឡឺម៉ង់

បើកទីផ្សារថ្ងៃទី 1 ខែមករា ដល់ថ្ងៃទី 31 ខែមករា តែការដោះដូរនឹងត្រូវធ្វើឡើងនៅថ្ងៃបន្ទាប់

អេស្ប៉ាញ

បើកទីផ្សារថ្ងៃទី 2 ខែមករា ដល់ថ្ងៃទី 31 ខែមករា

អីតាលី

បើកទីផ្សារថ្ងៃទី 3 ខែមករា ដល់ថ្ងៃទី 18 ខែមករា ដែលមានពេលតិចជាងគេ ៕

ប្រភពៈ Skysports.com