ភ្នំពេញ៖ឆ្នាំ២០១៨ចំណូលពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន១១៦,៦៤៦,៦៨៥ដុល្លារ កើនឡើងជាងឆ្នាំ២០១៧ចំនួន៨,០៣ភាគរយខណៈភ្ញៀវទេសចរមានចំនួន ២,៥៩០,៨១៥នាក់ កើនឡើង៥,៤៥ភាគរយ។
យោងតាម សេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩បានឲ្យដឹងថាក្នុងនោះ សរុបចំណូលឧបត្ថម្ភមូលនិធិ មន្ទីរពេទ្យគន្ធបុប្ផារយៈពេល១២ខែ ឆ្នាំ២០១៨ ចំនួន៥,១៨១,៦៣០ដុល្លារ៕