Man Utd ប្រជែងនឹង Barcelona ទិញកីឡាករខ្សែការពារវ័យ 19ឆ្នាំ

0

លោក Ed Woodward ប្រធានក្លិប Manchester United ត្រៀមចំណាយលុយ 52 លានផោនដើម្បីចុះហត្ថលេខាលើកីឡាករ Matthijs de Ligt បើទោះបីជាតារាបាល់ទាត់របស់ក្លឹប Ajax រូបនេះកំពុងតែមានការចរចារជាមួយនឹងក្លឹប Barcelona ។

​     ​​​​​​​ កីឡាករខ្សែការពារកណ្តាលសញ្ជាតិហូឡង់វ័យ 19 ឆ្នាំរូបនេះ ដែលបានបង្ហាញសមត្តិភាពខ្ពស់ក្នុងក្លឹប Ajax របស់ប្រទេសហូឡង់ ត្រូវបានក្លឹបធំ ២ កំពុងចរចារចង់បាន ។ ManUtd ចង់បានខ្សែការពារមួយរូបបន្ថែមទៀតបើទោះជាលោក Mourinho មិនបានបណ្តេញចេញក៏ដោយ លោក Ed Woodward បង្ហាញឆន្ទះខ្ពស់ក្នុងការចំណាយ 52 លានផោន ចង់បានកីឡាករ De Ligt មកកាន់ទឹកដី Old Trafford បន្ទាប់ពីតាមដានកីឡាកររូបនេះបានបង្ហាញភាពអស្ចារ្យជួយដល់ក្លឹប Ajax ។ វាជាទម្លាប់របស់បីសាចក្រហមទៅហើយក្នុងការទិញកីឡាករវ័យក្មេងដែលមានសក្តានុពល ក្នុងនោះផងដែរកីឡាករខ្សែការពារ Kalidou Koulibaly របស់ក្លឹប Napoli និងខ្សែការពាររបស់ Real Madrid កីឡាករ Raphael Varane ក៏ស្ថិតក្នុងមុខសញ្ញារបស់បីសាចក្រហមផងដែរ។
​​​​​​​លោកគ្រូបង្វិកបណ្តោះអាសន្ន Solskjaer បានបង្ហើបប្រាប់ថា លោកក៏មានវត្តមានក្នុងការងារផ្ទេរកីឡាករក្នុងខែមករានេះ លោកបានបន្តថា “ខ្ញុំចូលរួមដើម្បីសង្កេតកីឡាករ និងស្គាល់កីឡាបន្ថែមទៀត ខ្ញុំបានមើលគ្រប់ការប្រកួតរបស់បីសាចក្រហមពីប្រទេសន័រវេស ប៉ុន្តែការងាររបស់ខ្ញុំចង់ស្គាល់ពីកីឡាករ ខ្ញុំត្រូវគិតថាធ្វើយ៉ាងណាអោយកីឡាករប្រសើរឡើងជាមួយក្លឹប” ៕

ប្រភពៈ express.co.uk