វិភាគ ៖ Southampton ត្រូវការឈ្នះលើ Man City យប់នេះ​

0

Southampton ប្រកួតជាមួយ Manchester City វេលាម៉ោង ៩៖១៥នាទី យប់នេះ សម្រាប់ជើងទី​២០ ដោយបច្ចុប្បន្ន Southampton ស្ថិតនៅលេខរៀងទី​១៧ នៃតារាង ហើយ Man City ស្ថិតនៅលេខរៀងទី​៣ មាន ៤៤ ពិន្ទុ ដោយចាញ់ក្លិបកំពូលតារាងហង្សក្រហម រហូតដល់ទៅ ១០ ពិន្ទុ ។

បញ្ហាកីឡាករ៖
Southampton
Pierre-Emile Hojbjerg ចូលមកកាន់កាប់តំណែង​ជាខ្សែបម្រើកណ្តាលវិញ ក្រោយអវត្តមានហើយចាញ់ការប្រកួតជាមួយ West Ham នោះ។
កីឡាករសំខាន់អាចរកគ្រាប់បាល់បាន ៖ Danny Ings ,Nathan Redmond ,Stuart Armstrong ,
កីឡាករ ១១នាក់របស់ Southampton ត្រូវដាក់លេងយប់នេះ៖
Goalkeeper:Alex McCarthy
Defenders:Jan Bednarek, Maya Yoshida, Jannik Vestergaard
Midfielders:Yann Valery, Pierre-Emile Hojbjerg, Oriol Romeu, Matt Targett
Forwards:Nathan Redmond, Danny Ings, Stuart Armstrong

Man City ៖
ខ្សែបម្រើកណ្តាល Fernandinho នឹងមិនចូលលេង ដោយសារមានបញ្ហារបួសហើយក៏ជា គន្លឹះដ៏សំខាន់​ដែល Pep តែងតែប្រើ ក្នុងការប្រកួត។ប៉ុន្តែ David Silva បានវិលពីរបួស ។
Benjamin Mendy របួស​ និង Fabian Delph ព្យួរការលេង ។ ដោយឡែក Vincent Kompany និង Gabriel Jesus យឺតយ៉ាវចូលហ្វឹកហាត់ ហើយកំពុងធ្វើតេស្តលើកាយសម្បទា ។
កីឡាករសំខាន់៖ Kevin de Bruyne, Sergio Aguero , David Silva ។
កីឡាករ ១១នាក់ ដែលអាច​ដាក់ចូលលេង​នៅរាត្រីយប់នេះ៖
Goalkeeper:Ederson
Defenders:Kyle Walker, John Stones, Aymeric Laporte, Oleksandr Zinchenko
Midfielders:David Silva, Kevin de Bruyne, Bernardo Silva
Forwards:Raheem Sterling, Sergio Aguero, Leroy Sane

ប្រវត្តជួបគ្នា៖
សម្រាប់ Man City បានឈ្នះ 33 លើក ស្មើ 25 ហើយ សម្រាប់ Southampton ធ្លាប់ឈ្នះ 31 លើកទៅលើក្រុមជើងខ្លាំងនេះ ។​
ទីនេះគឺ ៥ប្រកួតចុងក្រោយដែលក្រុមទាំងពីរបានជួបគ្នា៖
Nov 04, 2018: Manchester City 6-1 Southampton
May 13, 2018: Southampton 0-1 Manchester City
Nov 29, 2017: Manchester City 2-1 Southampton
Apr 15, 2017: Southampton 0-3 Manchester City
Oct 23, 2016: Manchester City 1-1 Southampton

ទោះបីឃើញលទ្ធផល ៥ប្រកួតយ៉ាងដូច្នោះក្តី ប៉ុន្តែបើសិន​ជាយើងមើលការប្រកួតចុងក្រោយរបស់ Man City ពីរ ប្រកួតចុងក្រោយ ហាក់ដូចជា ឡានអស់សាំង​កណ្តាលព្រៃ ដែលមិនអាចរកជំនួយបាន ។ អ្វីដែលកាន់តែបារម្ភនោះ គឺបាត់បង់ខ្សែបម្រើកណ្តាលដ៏ល្អ និងខ្សែការពារ​ដ៏ល្អ ។
ដោយឡែក Southampton កំពុងប្រឈមត្រូវការ​ពិន្ទុជាចាំបាច់ ដើម្បីគេច កុំឲ្យធ្លាក់ទៅកាន់តំបន់កាត់ចេញ ដោយតម្រូវ តប់ និងវាយបក ទៅកាន់គ្រូប្រជែង ។​
សម្អាងទៅលើ​ហេតុផលទាំងនេះ OBN Asia សូមព្យាករណ៍គ្រាប់បាល់ទុកថា Southampton 2-1 Man City

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ