៦ ខេត្តដែលត្រជាក់ខ្លាំង​ជាងគេចាប់ពីថ្ងៃទី​៣១ ធ្នូ ដល់ថ្ងៃទី ៤ មករា

0

ភ្នំពេញ៖យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្ពុជានឹងរងជ្រលង​សម្ពាធខ្ពស់ និងខ្យល់មូលុងឥសាន បានបង្កើនឥទ្ធពលមកដែនដីកម្ពុជាដែលធ្វើឲ្យ ៦ ខេត្តនឹងរងសម្ពាធ​ត្រជាក់ជាងគេ ក្នុងនោះមាន ៖
ខេត្តប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ដោយសីតុណ្ហភាពអប្បបរមា មានពី 17-19 អង្សាសេ ។​
ចំណែកបណ្តារាជធានី និងខេត្តដទៃទៀត ចាប់ពី សីតុណ្ហភាពអប្បបរមា 21-23 អង្សាសេ និង អតិបរមា 26-28 អង្សាសេ​ ៕