Ronaldo អវត្តមានលេងលើកដំបូងនៅទឹកដី​អ៊ីតាលី នារាត្រីយប់នេះ​

0

តារាបាល់ទាត់ឆ្នើមរបស់ព័រទុហ្កាល និង​ក្រុម Juventus នឹង​អវត្តមានសម្រាប់ការប្រកួត​ ជាមួយក្លិប Atalanta នាថ្ងៃ Boxing Day ។​នេះបើយោងតាមគេហទំព័រ Goal ចុះផ្សាយមុននេះ​។​

នេះអាចនិយាយថាជាលើកដំបូងហើយ​ដែល Ronaldo មិនបង្ហាញខ្លួនលេង​សម្រាប់ការប្រកួត ក្រោយចូល​មកកាន់ទឹកដីអ៊ីតាលី ដោយបង្ហាញខ្លួនលេង បាន១៧ លើក នារដូវកាលនេះ​។​ ក្នុងនោះគាត់រកបាន ១១គ្រាប់នៅលីគកំពូលអ៊ីតាលី និង ១គ្រាប់ទៀត ដែលចាត់ចូល ជាគ្រាប់ទី​១២ នៅពាន យូហ្វាឆាមពានលីគ​។​
ជាមួយអវត្តមានរបស់គាត់ ពី ១១នាក់ដំបូងនេះ សម្រាប់ Douglas Costa និង Paulo Dybala នឹងត្រូវ​ធ្វើការ​ងារជាមួយខ្សែប្រយុទ្ធកណ្តាល Mandzukic ។
លោក Massimiliano Allegri គ្រូបង្វឹក​របស់ Juventus បានលើកឡើងមុនការជួប Atalanta ថា Ronald អាចនឹងត្រូវឈប់សម្រាកសម្រាប់ការប្រកួតនេះ​។ សម្រាប់ Ronaldo នឹងក្លាយជាកីឡាករបម្រុ​ង​។​
គាត់នៅតែ​អាចលេងបាន ប៉ុន្តែគាត់ត្រូវមើលការប្រកួត​ជាមួយខ្ញុំជាលើកដំបូង ។ ម្យ៉ាងទៀតខ្ញុំសប្បាយចិត្តខ្លាំងណាស់ ជាមួយរបៀបដែលគាត់ កំពុងធ្វើ ដូច​ដែឡខ្ញុំមានសម្រាប់អ្នកទាំងអស់គ្នា។​
គ្រូបង្វឹកខាងលើថា យើងចាំបាច់ត្រូវការរូបគេ (Ronaldo) ជាមួយទម្រង់លេងល្អបំផុត ក្នុងខែមីនា ក្នុងការប្រកួត យូហ្វឆាមពានលីគ ហើយរូបគេ កាន់តែមានការសម្រេច​កាន់តែខ្លាំង​ជាងប៉ុន្មានឆ្នាំចុងក្រោយមកនេះ ៕

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ