ភ្នំពេញ៖ តាមរយៈវីដេអូឡាយ ជាមួយ Caption របស់លោក អេ ភូថង ដោយសរសេរថា «សុំនិយាយពីរសិស្សខ្ញុំ អេ រដ្ឋា គ្រោះថ្នាក់ចារាចណ៍ពេលម្សិលមិញម៉ោងប្រហែល7ជាងនៅម្ដុំវត្តនិរោធ៍ នៅមុខបុរីលុច្យសារី» ។
លោកគ្រូ អេភូថង និងភរិយាបាន ព្យាយាមប្រកូកប្រកាសនៅលើគណនីហ្វេសប៊ុករបស់លោក សូមឲ្យទស្សនិកជន និងអ្នកកាសែតចូលរួមផ្សព្វ ផ្សាយជួយដល់កូនសិស្សរបស់ខ្លួនកំពុងរបួសក្នុងស្ថានភាពធ្ងន់ធ្ងរ។
ដោយឡែកតាមបទសម្ភាសន៍រវាង លោក ម៉ន សាម៉េត ដែលជាកីឡាករប្រដាល់ ត្រូវជាបងប្រុសរបស់ អេ រដ្ឋា ជាមួយអ្នកសារព័ត៌មាន OBN Asia វិញ បានប្រាប់នៅរសៀលនេះថា ប្អូនរបស់ខ្ញុំបាទបានជួបគ្រោះថ្នាក់នៅវេលាម៉ោង ៧ យប់ម្សិលមិញ នៅទល់មុខវត្តនិរោធន៍ ហើយក៏កំពុងសុំខាង កាម៉េរ៉ា សុវត្ថិភាពរបស់បុរី ឆែកមើលផងដែរ ដោយពេលនេះមិនហ៊ាននិយាយអ្វីវែងឆ្ងាយ ។
កីឡាករ ម៉ន សាម៉េត បានបន្តថា បើតាមអ្នកឃើញហេតុការណ៍នោះ បានប្រាប់ខ្ញុំថា ពេលបុកភ្លាម ប្អូនប្រុសខ្ញុំសន្លប់សូន្យឈឹង ហើយបច្ចុប្បន្ននេះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត ដោយត្រូវការឈាមជាច្រើនកំផ្លោក ។ កីឡាកររូបនេះបានបញ្ជាក់ពីស្ថានភាព អេ រដ្ឋា ថា ដាច់ត្រង់ពោះ វៀនហើយក្រុមគ្រូពេទ្យកំពុងសង្គ្រោះបន្ទាន់ត្រង់គ្រឿងក្នុង ហើយដាច់សរសៃពួរជើងខាស្តាំផងដែរ ។
ម៉េន សាម៉េត ថារឿងនេះមិនទាន់និយាយអីឲ្យជាក់លាក់នោះទេ រងចាំសម្តីគ្រូពេទ្យសិន ហើយពេលនេះខ្ញុំត្រូវទៅធ្វើសន្និសីទកាសែត ឡើងប្រកួតពានទៀត ។
សម្រាប់ប្រិយមិត្តដែលត្រូវការចូលរួមបរិច្ចាគឈាម និងថវិកា ទៅដល់អេ រដ្ឋា អាចធ្វើការទាក់ទងទៅកាន់បងប្រុស អេ រដ្ឋា ផ្ទាល់តែម្តង ឈ្មោះ ម៉ន សាម៉េត លេខ ០១៦៧៤៤១៣៣ ៕