មនុស្ស៣នាក់ស្លាប់ និង៧នាក់ទៀតរងរបួសក្នុងករណីគ្រោះថ្នាក់ចរចណ៍ នៅខេត្តព្រះសីហនុ

0

ភ្នំពេញ៖ មនុស្ស៣នាក់ស្លាប់ និង​៧នាក់ទៀត​រងរបួស​ក្នុងករណី គ្រោះថ្នាក់ចរាចរណ៍វេលាម៉ោង ១២:១៥នាទី លើផ្លូវជាតិលេខ៤ ត្រូវនឹង​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅទីតាំង ចន្លោះគីឡូម៉ែត្រ ១១១-១១២ ស្ថិតនៅក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
យោងតាមនាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ អគ្គស្នងការនគរបាលជាតិ បានបង្ហោះថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយខ្លួនឯង រថយន្តកូរ៉េ ០១គ្រឿងម៉ាក HYUNDAI ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ2AW-0985 ជិះគ្នាចំនួន ១៣នាក់ ស្រី០២នាក់ មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើវ៉ាជែងនឹងរថយន្ត មានទិសដៅស្របគ្នា រួចជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់តែម្ដង ។
បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងចាត់ចែងតាមនីតិវិធីបន្ត ដោយយកជនរងគ្រោះបញ្ចូនទៅកាន់មន្ទីរពេទ្យ៕