ក្លិប Juventus ត្រូវបានគេរាយការណ៍មកថា កំពុងសម្លឹងមើលខ្សែប្រយុទ្ធ បិសាចក្រហម Romelu Lukaku ។
គេហទំព័រ Calciomercato បានរាយការណ៍ Juventus ត្រូវបានគេ ជឿជាក់ថា កីឡាករអាយុ ២៥ឆ្នាំ ដែលមានតម្លៃខ្លួន ៧៥លានផោន នឹងត្រូវជំនួសតំណែង Mario Mandzukic ។
Lukaku បានអវត្តមានក្រោមការដឹកនាំលេងដំបូងរបស់លោក Ole Gunnar Solskjaer ។ ម្យ៉ាងទៀត កីឡាករសញ្ជាតិបែលហ្សិកនេះ អាចនឹង មិនចូលរួមលេងសម្រាប់ថ្ងៃពិសេស នារាត្រីថ្ងៃស្អែកផងដែរ ។
ក្រោយគ្រូបង្វឹកសញ្ជាតិន័រវ៉េសខាងលើ បានជួយឲ្យក្លិបឈ្នះសម្រាប់វត្តមានលោកកាន់កាប់ ក្នុងលទ្ធផល 5-1 ជាមួយ Cardiff កីឡាករដែលស្ថិតក្នុងជម្រើសដំបូងលោកក្នុងតំបន់ខ្សែប្រយុទ្ធគឺ Anthony Martial និង Marcus Rashford ដែលជាជម្រើសដំបូងមុន Lukaku ។
United នឹងលេងជាមួយ Huddersfield នាថ្ងៃ Boxing Day មុនដែល Bournemouth ធ្វើដំណើរទៅកាន់ Old Traford នាថ្ងៃ ៣០ខែធ្នូ ។
ចុចចុះឈ្មោះ Free នៅទីនេះលេងជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ