AC Milan ត្រៀមទាក់ចិត្ត Jose Mourinho

0

ចាប់តាំងពីលោក Carlo Ancelotti បានចាកចេញពី San Siro កាលពីឆ្នាំ ២០០៩ បានធ្វើឲ្យមានការផ្លាស់ប្តូរច្រើន ។ AC Milan ត្រូវបានគេចាត់ទុកថាជាក្លិបមួយធំរបស់អ៊ីតាលី និងតំបន់អឺរ៉ុប ដោយធ្លាប់បានលើកពាន Serie A នៅឆ្នាំ ២០១១ ក្រោមការដឹកនាំរបស់លោក Massimiliano Allegri ដែលបច្ចុប្បន្នជាគ្រូបង្វឹករបស់ Juventus ។​
គាត់ត្រូវបានគេបណ្តេញចេញនៅឆ្នាំ ២០១៤ ហើយក៏ជាគ្រូទី​៧ ដែលក្លិបនេះបានបណ្តេញចេញផងដេរ ។​
អ្វីដែលគួរ​ឲ្យកត់សម្គាល់ នារដូវកាលនេះ ក្លិប AC Milan បានធ្លាក់ចេញត្រឹមវគ្គជម្រុះតាមពូល ដែល​កំពុងបង្កភាពលំបាកដល់គ្រូបង្វឹកនាពេលបច្ចុប្បន្ន ខណៈដែលក្លិប​ស្ថិតនៅលេខរៀងទី ៥ នៃតារាងលីគកំពូលអ៊ីតាល ​ហើយក្លិបកំពុងពិចារណា សុំឲ្យគ្រូបង្វឹក Gattuso ចាកចេញពីតំណែង​។​
ទន្ទឹមជាមួយគ្នានេះដែរ លោក Jose Mourinho កំពុងអត់ការងារធ្វើក្រោយចាកចេញពីទឹកដី Old Traford ហើយកំពុងត្រូវគេចាត់ទុកថា គាត់នឹងវិលទៅកាន់ទឹកដីអ៊ីតាលីវិញ។​
ទោះបីជាដានជាប់ការនឹងការសុំឲ្យចាកចេញពីក្លិបមុនរដូវកាលរបស់ Man Utd ប៉ុន្តែគាត់មានប្រវត្តិមិនធម្មតា នៅលើទឹកដី England, Italy, Spain, Portugal និងឈ្នះពាន UEFA Champions League ចំនួនពីរលើក៕

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ