ឡោម​ព័ទ្ធ​ចាប់ខ្លួនបាន​៣​នាក់ភ្លាម​នៅ​លើដំបូល​ធនាគារ​

0

ភ្នំពេញ​ ៖​ បុគ្គលិក​ធនាគារ​ (ABA)​ ​ស្រែក​ឆោឡោ​ពេល​ឃើញ​ជនសង្ស័យ​ ជនសង្ស័យ​បី​នាក់​នៅ​លើដំបូល​ធនាគារ​បម្រុងចូលលួចលុយ កាលពីថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៨​ នៅ​ទីតាំង​ធនាគារ​(​ ABA)​ តាម​បណ្តោយ​វិ​ថី​ឯករាជ្យ​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​៤​ ទល់មុខ​ស្ថានីយ​ ប្រេង​សូ​គី​ម៉ិច​ និង​ស្ថានីយ៍ប្រេង​តូ​តា​ល់​ ស្ថិត​ក្នុងភូមិ​២​ សង្កាត់​លេខ​២​ ក្រុង​ខេត្ត​ព្រះ​សីហ​នុ​។​
សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ សមត្ថកិច្ច​ចម្រុះ​ នៃ​ស្នងការ​នគរបាល​ខេត្ត​ រួម​ជាមួយ​កម្លាំង​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​ ប្រមាណ​ជិត​៣០​នាក់​ មក​ឡោម​ព័ទ្ធ​ធនាគារ​(​ ABA)​ និង​ធ្វើការ​ឆែកឆេរ​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ភ្លាមៗ​ជនសង្ស័យ​ប្រុស​២​នាក់​និង​ស្រី​ម្នាក់​ បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​សួរនាំ​។​ក្រោយ​ពី​សមត្ថកិច្ច​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ ក៏​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​សាកសួរ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ ៕