សារព័ត៌មាន The Telegraph បានចុះផ្សាយថា ក្លិបតោខៀវ Chelsea កំពុងព្យាយាមសម្លឹងមើលយ៉ាងក្រាញននៀលរកមើលខ្សែប្រយុទ្ធថ្មីមួយរូប ក្នុងទីផ្សារដោះដូរនាខែមករា ខាងមុខ មកជំនួសតំណែង Alvaro Morata ។
វាមិនមានភាពអាថ៌កំបាំងនោះទេ ជាមួយតោខៀវ កំពុងស្វែងរកខ្សែប្រយុទ្ធ ដោយប្រភពព័ត៌មានថា តោខៀវកំពុងពិភាក្សាជាមួយក្លិប AC Milan និង Juventus ។ ក្នុងនោះគោលដៅសំខាន់មួយររបស់តោខៀវ គឺ Higuain ហើយបញ្ចូន Morata ទៅកាន់ទឹកដីអ៊ីតាលីវិញ ។ទន្ទឹមជាមួយគ្នានេះដែរ តោខៀវ ក៏បានសម្លឹងមើលទៅលើ Nabil Fekir ដែលកំពុងមានទំនាក់ទំនងជាមួយហង្សក្រហម Liverpool នារដូវកាលនេះ។ ក្នុងនោះ ហង្សក្រហម បានត្រៀមចាយលុយ ជិត ៥៣លានផោន ទិញកីឡាករខាងលើ ខណៈដែល Fekir កំពុងមានបញ្ហារបួសជង្គង់ តាំងពីឆ្នាំ ២០១៥៕
ចុចចុះឈ្មោះ Free នៅទីនេះលេងជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ