បង្ហាញប្រព័ន្ធលេង Solskjaer ប្រើជាមួយ Cardiff City សប្តាហ៍នេះ ខណៈអះអាងថា​ប្រើវិធីFergie

0

Solskjaer បានប្រាប់ទៅក្រុមថ្មីរបស់លោក គឺ Man Utd ថា យើងនឹងប្រើវិធីដែល​លោក Fergie ធ្លាប់បានប្រើ​។​
ទន្ទឹមជាមួយការបង្ហាញនេះ ក៏មានការព្រមានទៅកាន់ Paul Pogba និងតារាបាល់ទាត់ដទៃទៀត ឲ្យទាមទារ ឲ្យមានការហ្វឹកហាត់​រាល់ថ្ងៃ​ នៅលើទីលាន ។​
កីឡាករ​ សញ្ជាតិន័រវ៉េ រូបនេះ បានចំណាយពេល ១១ រដូវកាល នៅជាមួយ Man Utd ក្រោមការដឹកនាំលេងរបស់ Sir Alex និង ២ឆ្នាំទៀត ស្ថិតក្នុងនាមជាប្រធានក្រុមបម្រុង​របស់ក្លិប​។​

គ្រូបង្វឹកអាយុ ៤៥ឆ្នាំ ត្រូវបានក្លិបលៃលកតែងតាំង​ជាគ្រូបង្វឹកបណ្តោះអាសន្ន ក្រោយពេលដែលក្លិប​ស្នើសុំ​ឲ្យ Jose Mourinho ចាកចេញ​។​
លោក​ Solskjaer បានព្យាយាមទាមទារ ឲ្យកីឡាករ​ទាំងអស់ អនុវត្តន៍ទៅតាម​អ្វីដែលក្លិបចែង ជាពិសេ​ស​ជាមួយកីឡាករ​ដែល​បានបង្ហាញអាកប្បកិរិយាអាក្រក់នៅរដូវកាលនេះ។ នៅក្នុងបន្ទប់សម្លៀកបំពាក់ លោក Solskjaer នឹងប្រើប្រាស់​វិធីលោក Sir Alex Ferguson ដើម្បីបង្កើននូវក្រមសីលធម៌ ។​ អតីតកីឡាករបិសាចក្រហមរូបនេះបានសន្យាថា នឹង​ធ្វើឲ្យ Man Utd វិលត្រឡប់ទៅកាន់ស្ថានភាពដើម ដូចអ្វីដែល​ គាត់ធ្លាប់បានលេងក្រោមការដឹកនាំរបស់គ្រូតា សញ្ជាតិស្កុតលេន ៕


ប្រព័ន្ធលេងដែល Solskjaer នឹងប្រើប្រាស់ជាមួយ Cardiff City

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ