Alex Sandro ចុះកុងត្រា​ជាថ្មីជាមួយ Juventus បញ្ចប់ក្តីសង្ឈឹមក្លិបធំពីរនៅអង់គ្លេស

0

ខ្សែការពារស្លាបដ៏រឹងមាំកីឡាករ Alex Sandro បានចុះកុងត្រា​ជាថ្មីជាមួយក្លិប Juventus រហូតដល់ឆ្នាំ ២០២៣ ក្រោយលេចឭថា​ គាត់ចង់ចាកចេញពីម្ចាស់ពាន Serie A ទៅកាន់ទឹកដី​អង់គ្លេស ។​
កីឡាករសញ្ជាតិប្រេស៊ីលនេះ មានក្លិបធំៗចង់បាន ដែលកំពុងធ្វើការទាក់ទង គឺមនា តោខៀវ និងបិសាចក្រហម ប៉ុន្តែ​កន្លងទៅគាត់ក៏បានលើកឡើងថា គាត់នឹងបន្តនៅទីក្រុង Turin ។​
កីឡាករ​អាយុ ២៧ឆ្នាំបានវិវត្តន៍ខ្លួនល្បីល្បាញ ដែលក្លាយជាកីឡាករ ការពារខាងឆ្វេងលំដាប់ពិភពលោក តាំងពីគាត់មកចូលរួមជាមួយ Juventus ក្រោយចាកចេញពី Porto នៅឆ្នាំ ២០១៥៕

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ