មន្ត្រីក្រសួងសាធារណការបានលើកឡើងថា កំណាត់មហាវិថីនឹងអស់កង្វល់អំពីបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងទៀតឡើយ ។ នេះបើយោងតាមការចេញផ្សាយគេហទំព័រផ្លូវការរបស់ក្រសួងព័ត៌មាន ។
ការលើកឡើងយ៉ាងដូច្នោះបន្ទាប់ពីមន្ត្រីក្រសួងខាងលើ បានអះអាងថាក្រុមការងារកំពុងសំរុកស្ថាបនាប្រព័ន្អលូរំដោះទឹកភ្លៀងតាមបណ្តោយមហាវិថីព្រះនរោត្តមឲ្យរួចរាល់ក្នុងរយៈពេលមួយសប្តាហ៏ទៀត ដែលនឹងធ្វើឲ្យកំណាត់ផ្លូវធំខាងលើលែងលិចលង់។
លោក ដួង ចាន់សារ៉ាត់បានឱ្យដឹងថា ការដ្ឋានស្ថាបនាប្រព័ន្អលូរំដោះទឹកភ្លៀងនៅលើផ្លូវព្រះនរោត្តមស្ថិតក្នុងខណ្ឌដូនពេញ បានចាប់ផ្តើមការងារកាលពីខែ កក្កដា ២០១៨ គ្រោងបញ្ចប់នៅថ្ងៃទី២៥ ធ្នូ ២០១៨ អនុវត្តការងារដោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែល
មានប្រវែង១៦១០ម៉ែត្រ ទំហំ៦តឹក ដោយចាប់ផ្តើមពីមុខមន្ទីរពេទ្យព្រះអង្គឌួង (ផ្លូវ១១០ ) ដល់សហគមន៍អឺរុប ជាប់វិមានឯករាជ ។ លោក បន្តថា កំណាត់ផ្លូវ ព្រះនរោត្តមស្ថិតក្នុងខណ្ឌដូនពេញនេះ ពីដើមមកមិនធ្លាប់មានលូ ក្នុងការរំដោះទឹកនោះទេ ។ ដោយ
មើលឃើញពីបញ្ហាប្រឈមនេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រុញអោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ អនុវត្តលើការងារនេះភ្លាម។
មន្ត្រីខាងលើរូបនេះបន្តថា ក្រោយការស្ថាបនាប្រព័ន្អលូរំដោះទឹកភ្លៀងនៅផ្លូវព្រះនរោត្តមនេះរួច កំណាត់ផ្លូវនេះនឹងលែងមានការលិចលង់ដោយទឹកភ្លៀងទៀតហើយ៕