គ្រូបង្វឹកហង្សក្រហម បានលើកឡើងថា គាត់មិនដែលព្រួយបារម្ភពីទំរង់លេងរបស់ Salah បន្ទាប់ពីកីឡាកររូបននេះ រកបាន៣គ្រាប់ក្នុងការប្រកួតជាមួយ Bournemouth ។
ក្នុងការប្រកួតនៅថ្ងៃទីសៅរ៍កន្លងទៅ កីឡាករ Salah បានជួយឲ្យហង្សក្រហម ឈ្នះ 4-0 ឡើងទៅគ្រងកំពូលតារាង ។
កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះ បានកាលពីរដូវកាលមុនបានបង្ហាញទម្រង់លេងដ៏អស្ចារ្យ ហើយបើករដូវកាលថ្មីៗនេះ ហាក់ធ្លាក់ទម្រង់លេង ប៉ុន្តែពេលនេះ ទម្រង់លេងរបស់គាត់បានវិលវិញហើយ ដោយរកបាន ១២គ្រាប់ ក្នុងចំណោម ២២ ប្រកួត ។
លោក Kloop បានលើកឡើងថា គាត់មិនដែលព្រួយបារម្ភពីទម្រង់លេងរបស់ កីឡាករ Salah ទោះបីជាមានសំនួរជុំវិញ កីឡាករ អាយុ ២៦ឆ្នាំរូបនេះក៏ដោយ។
គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ បានលើកឡើងថា គាត់(Salah) មិនធ្លាប់មានរដូវកាលដ៏អស្ចារ្យដូចរដូវកាលមុននោះទេ ប៉ុន្តែគាត់ចង់ឲ្យមាន ម្តងទៀត ដោយត្រូវដើរមួយជំហានម្តងៗ ដូច្នោះនោះជាអ្វីដែលយើងត្រូវធ្វើ។
នៅយប់រំលអធ្រាត្រថ្ងៃអង្គារ ក្លិប Liverpool នឹង Champions League នារាត្រីរំលងអធ្រាត្រចូលថ្ងៃពុធ នៅទឹកដីរបស់ខ្លួន មុននឹងស្វាគមន៍ ការប្រកួតជាមួយបិសាចក្រហមលើទឹកដីខ្លួនដែរ ជាមួយ Man Utd នាថ្ងៃសៅរ៍ ទី១៥ ៕
ចុចចុះឈ្មោះ Free នៅទីនេះលេងជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ