ភ្នំពេញ៖អ្នកដឹកនាំក្នុងផលិតកម្ម ហង្សមាសលោក ជួន សុវណ្ណវាសនា នៅព្រឹកមិញនេះ បានសរសេរនៅលើគណនីបណ្តាញសង្គមហ្វេសប៊ុក ថានឹងចូលរួមជួយដល់ពន្លកសិល្បៈចូលចិត្តបង្កើតស្នាដៃថ្មី ចំរ៉ុង ហ្ស៉ានុ ។
លោកបានសរសេរនៅលើបណ្តាញសង្គមថា «នៅពេលខ្ញុំបាទបានឃើញការតស៊ូរបស់ប្អូនតាមរយះសារពត៌មានចុះផ្សាយ ឃើញប្អូនមានបេះដូងស្រលាញ់សិល្ប: ក៏ដូចជាផ្នែកច្រៀង ពេលនេះខ្ញុំសំរេចថា នឹងជួយ #និពន្ធស្នាដៃថ្មីមួយអោយប្អូននឹងការផលិត ជាការលើកទឹកចិត្តអោយប្អូន សង្ឃឹមថាពុកម៉ែប្អូនគាំទ្រ ជួយលើកទឹកចិត្ត Share នឹង Like ជាសាក្សីផង សង្ឈឹមថាប្អូននឹងចូលរួមការផលិតជាមួយបង »។
ថ្លែងប្រាប់ OBA Asia ដោយផ្ទាល់លោក ថា ខ្ញុំពិតជាអាណិតអាសូរណាស់ចំពោះ ចំរ៉ុង ហ្ស៉ានុ ដោយបានឃើញពីជិវិតតស៊ូរបស់គាត់ អ៊ីចឹងខ្ញុំចង់ជួយទាំងការបង្កើតបទថ្មី ដែលនិពន្ធដោយផ្ទាល់ដៃខ្ញុំ រួមទាំងការថត MV ឲ្យដូចគ្នា ៕